អ្នកនៅម្ដុំទួលគោកមានដែលសាកនំគ្រក់ នេះដែរឬទេ? មើលទៅទំនងណាស់ ហើយបើក្លិនវិញឈ្ងុយ ណាស់ដោយសារតែម្សៅនំមានលាយជាមួយនឹងខ្ទិះដូង ធ្វើឲ្យអ្នកដែលជិះកាត់គឺ ទ្រាំមិននឹងក្លិនដ៏ឈ្ងុយឆ្ងាញ់តែម្ដង។ ហាងនំគ្រក់នោះមានឈ្មោះថា អាយ វីន។
មិនត្រឹមតែនំគ្រក់ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះ ទេ ឬ ឯ ទឹកត្រីសម្រាប់ញ៉ាំជាមួយនំគ្រក់មានរសជាតិផ្អែមនិងឈ្ងុយដូចគ្នាតែម្ដង។
នំគ្រក់នៅក្នុងហាង អាយវីន មានតម្លៃសមរម្យដែរ។ ហើយនៅហាង អាយ វីន នេះមិនមែនមានលក់តែនំគ្រក់តែមួយមុខនោះទេ នៅទីនោះក៏មានលក់នំបាញ់ឆែវនិងអាហារជាច្រើនដូចគ្នាដែរចង់ដឹងថាឆ្ងាញ់ប៉ុណ្ណា ទៅភ្លក់ទាំងអស់គ្នាចា៎ ។
អាសយដ្ឋាន នៅផ្ទះលេខ ២៧សេ ផ្លូវ២៨៧ សង្តាត់បឹងកក់១ ខណ្ឌទួលគោក
ហាងនំ គ្រក់ នេះចាប់លក់ ពីម៉ោង ១០ព្រឹកទៅ
លេខទូរស័ព្ទទំនាក់ទំនង ០១៧ ៨៧៨ ៩៨៥
អត្ថបទ៖ Mean Sila
No comments:
Post a Comment