PropellerAds
​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​កន្លង​ទៅ​ អ្នក​ជំនាញ​ខាង​រូបិយប័ណ្ណ​ Crypto ឈ្មោះ​ Pavel Lerner ត្រូវ​បាន​​ជន​ប្រដាប់​អាវុធ​ចាប់​យក​ទៅ​ នៅ​ក្បែរ​ការិយាល័យ​ធ្វើ​ការ​របស់​លោក​ក្នុង​ប្រទេស​អ៊ុយក្រែន។
វា​ជា​​ករណី​ចាប់​ជំរិត​មួយ​ ដែល​មិន​យក​សាច់​ប្រាក់​មក​ធ្វើ​ជា​ថ្នូរ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​​ក្រុម​ចាប់​ជំរិត​បាន​ទាម​ទារ​យក​ Bitcoin ដែល​មាន​តម្លៃ​ស្មើ​ ១ លាន​ដុល្លារ។ ករណី​នេះ​ស​បញ្ជាក់​ថា​​ការ​លើក​ឡើង​របស់​​មេធាវី​ Cyrus Vance គឺ​ត្រឹម​ត្រូវ​ ពេល​ដែល​លោក​និយាយ​ថា​​នឹង​មាន​ករណី​​ឧក្រិដ្ឋកម្ម​ទាក់​ទង​នឹង​រូបិយប័ណ្ណ​ Crypto។
លោក​ Lerner ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​ចាប់​ជំរិត ដោយ​សារ​គាត់​ជា​​​អ្នក​ជំនាញ​ផ្នែក​ Bitcoin ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​អ៊ុយក្រែន​ និង​ជា​នាយក​ជាន់​ខ្ពស់​​មួយ​រូប​នៃ​ក្រុមហ៊ុន​ដោះដូរ​រូបិយប័ណ្ណ​ Cryopto ផង​ដែរ។ ជា​សំណាង​លោក​ Lerner ត្រូវ​បាន​គេ​ដោះ​លែង​​មក​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​បាន​ព្រម​ព្រាង​ជា​មួយ​ក្រុម​ជនល្មើស​រួច៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

​​​​ដំបូង​បំផុត​ក្នុង​លោក! ចាប់​ជំរិត​មនុស្ស​យក​ Bitcoin

No comments:

Post a Comment