មានកន្លែងកម្សាន្តជាច្រើននៅក្នុងប្រទេសយើង ដែលអ្នកចំណាយពេល១អាទិត្យទៅកម្សាន្តក្នុងតំបន់មួយមិនគ្រប់ផង។ ក៏ដូចជានៅក្នុងខេត្ត កំពត គឺជាសម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ដែលឲ្យតែពេលមានពេលទំនេរ អ្នកដំណើរក្នុងស្រុក និងអន្តរជាតិនាំគ្នាទៅកម្សាន្តនៅទីនោះ។ ខេត្តកំពត ដោយសារតែវាមានភាពរីកចម្រើនលើកន្លែងលេងកម្សាន្តនានា ហើយថ្មីៗនេះមានកន្លែងមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ នោះគឺ ក្ដាតឡាតង់ Kdard La Tente។
ក្ដាតឡាតង់ ជាកន្លែងបោះតង់ដ៏ស្រស់ស្អាត ល្អបំផុតប្រសិនបើអ្នកមកកម្សាន្តជាក្រុម ព្រោះមិនត្រឹមតែបានបោះតង់ប៉ុណ្ណោះទេ តែក៏មានស្ពាន និងទោងយោលកណ្ដាលឆ្នេរផងដែរ។
នៅពេលយប់ អ្នកអាចជួបជុំគ្នាជុំវិញភ្នក់ភ្លើង និងបង្កើតភាពសប្បាយរីករាយជាមួយនឹងបរិយាកាសដ៏អស្ចារ្យនេះផងដែរ។
ទីកន្លែងនេះមិនត្រឹមតែជាកន្លែងផ្ដល់ភាពសប្បាយរីករាយនោះទេ តែក៏ជាកន្លែងផ្ដល់ចំណេះដឹងដល់ក្មេងៗតូចៗដែលចង់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃទៀតផង។
ទីតាំង៖ ភូមិក្ដាត ២៤គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ទំនាក់ទំនង៖ ០១៧ ៤៥៦ ៤៥៥
អត្ថបទ៖ ដេមី
No comments:
Post a Comment