ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះ GBH Insights បានបញ្ចេញទិន្នន័យថ្មី ដែលបង្ហាញថា iPhone ជាផលិតផលបច្ចេកវិទ្យាដែលលក់ដាច់បានច្រើនជាងគេនៅឆ្នាំ ២០១៧ នេះ។
តាមទិន្នន័យបង្ហាញថានៅឆ្នាំ ២០១៧ មាន iPhone សរុប ២៣៣ លានគ្រឿងដែលបានលក់ចេញទៅលើទីផ្សារ។ ចំណាត់ថ្នាក់លេខពីរបានទៅលើ Galaxy S8 និង Galaxy Note 8 ដែលលក់បាន ៣៣ គ្រឿង តាមពីក្រោយដោយ Amazon Echo Dot លក់បាន ២៤ លានគ្រឿង។ Apple Watch ឈរនៅលេខ ៤ លក់បាន ២០ លានគ្រឿង និង លេខ ៥ បានទៅលើ Nintendo Switch លក់បាន ១៥ លានគ្រឿង។
GBH Insights និយាយថា iPhone នឹងអាចគ្រងតំណែងកំពូលនេះបន្តទៀតនៅឆ្នាំ ២០១៨ ដោយសារអ្នកប្រើ iPhone ភាគច្រើនបានត្រៀមខ្លួនជាស្រេចដើម្បីប្ដូរប្រើ iPhone ថ្មីនៅឆ្នាំក្រោយ។ ដោយឡែក អ្នកវិភាគឈ្មោះ Patrick Moorhead របស់ក្រុមហ៊ុន Moorhead Insights រំពឹងថា Apple នឹងទម្លាក់តម្លៃម៉ូដែល iPhone ជាច្រើន លើកលែងតែ iPhone X។
បញ្ជាក់ថាកាលពីឆ្នាំមុនៗ iPhone ក៏បានជាប់ជាផលិតផលបច្ចេកវិទ្យាលក់បានច្រើនបំផុតដោយនៅឆ្នាំ ២០១៥ លក់បាន ២៣០ លានគ្រឿង និង ២០១៦ លក់បាន ២១១ លានគ្រឿង៕
No comments:
Post a Comment