កីឡាករជើងខ្លាំងខ្មែរ ធឿន ធារ៉ា បានវាយកីឡាករថៃ ណាំខះបួន គៀតណាវី ឲ្យសន្លប់ធំ នៅទឹកទី ២ កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ។
វីដេអូ ៥:៣៨ នាទី ដែលបង្ហោះនៅលើបណ្ដាញសង្គម ឃើញថា កីឡាករ ធឿន ធារ៉ា ធ្វើបានយ៉ាងល្អ នៅគ្រាដែលកីឡាករថៃ លើកជើងទាត់ តែធារ៉ា បានចាប់ជាប់ និងរុញបង្វិលបន្ដិច ឲ្យផ្លែកែង យ៉ាងអស្ចារ្យ ដែលធ្វើឲ្យដៃគូប្រកួត ដេកស្ដូកស្ដឹង នៅនឹងកន្លែង។
ការវាយឲ្យកីឡាករថៃសន្លប់ធំបែបនេះ ធឿន ធារ៉ា កាន់តែមានប្រជាប្រិយភាពខ្លួន និង បង្ហាញពីគុនខ្មែរឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។
តោះ! ទស្សនាវីដេអូខាងក្រោមនេះ៖វីដេអូមានរយៈពេល ៥:៣៨នាទី តែធឿន ធារ៉ា វាយដៃគូឲ្យសន្លប់ដោយប្រើផ្លែកែង នៅនាទី ៤:៤៨
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
No comments:
Post a Comment