តារាបាល់ទាត់ថៃ Chanathip Songkrasin ឬហៅថា Messi J ត្រូវបានក្លឹបបាល់ទាត់នៅលីគកំពូលជប៉ុន Consadole Sapporo ដាក់តម្លៃខ្លួនទិញផ្តាច់កុងត្រា ក្នុងតម្លៃ ៦,១ លានដុល្លារអាមេរិក ដែលធ្វើឲ្យ Messi J ក្លាយជាកីឡាករថ្លៃជាងគេ នៅអាស៊ាន។
កីឡាករហ្វីលីពីន Neil Etheridge ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទី២ ដោយមានតម្លៃ ៣,៩ លានដុល្លារអាមេរិក ដែលកំពុងប្រកបអាជីពនៅក្លឹបបាល់ទាត់ Cardiff City នៅលីគកំពូលអង់គ្លេស។
ក្រោយរួមចំណែកជួយឲ្យក្លឹបខាងលើ បញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ក្នុងលីគកំពូលជប៉ុន Messi J ត្រូវបានអ្នកចាត់ការទូទៅក្លឹប ប្រៀបធៀបទៅនឹងតួអង្គក្នុងរឿងគំនូរជីវចល Anime របស់ជប៉ុន ឈ្មោះ Captain Tsubasa ផងដែរ។
រឿង Captain Tsubasa បានចាប់ផ្ដើមផលិតតាំងពីឆ្នាំ១៩៨១។ តួអង្គនេះ មានទេពកោសល្យពិសេស ក្នុងការលេងបាល់ទាត់។
សូមរំឭកថា កាលពីពេលថ្មីៗនេះ Messi J ដែលមានវ័យ ២៥ឆ្នាំ ទើបតែឈ្នះពានរង្វាន់កីឡាករដែលមានតម្លៃបំផុត របស់ក្លឹប Consadole Sapporo ៕
No comments:
Post a Comment