PropellerAds
តារា​ភាព​យន្ត​ចិន​ហុងកុង​លោក Chow Yun-Fat គឺ​ជា​តារា​សម្ដែង​ដ៏​​មាន​ប្រជា​ប្រិយភាព​​​ទាំង​នៅ​ចិន នៅ​អាស៊ី និង​ពិភព​លោក​ ជា​ពិសេស​លោក​សម្ដែង​នៅ​ក្នុង​រឿង​កំពូល​ស្ដេច​ល្បែង​ គឺ​​មាន​ការ​​គាំ​ទ្រ​យ៉ាង​​​ច្រើន​។ ប៉ុន្តែ​លោក​មាន​របៀប​រស់​នៅ​យ៉ាង​សាមញ្ញ​បំផុត​ និង​មាន​ការ​សន្សំ​សំចៃ​យ៉ាង​ខ្លាំង​ ទោះ​បី​ជា​លោកក្លាយ​ជា​មហាសេដ្ឋី​​លាន​ដុល្លារ​​ក៏​ដោយ។
តារា​សម្ដែង​របស់​ហុង​កុង​រូប​នេះ​ មាន​ទ្រព្យ​សម្បត្តិ​ជា​ទឹក​ប្រាក់ ៧១៤លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​រាយការណ៍​ថា ​ការ​ចំណាយ​ប្រចាំ​ខែ​របស់​លោក​ត្រឹម​តែ​ប្រមាណ ​១០២ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ឯ​ការ​ដើរ​​​ចេញ​ទៅ​ក្រៅ​លោក​តែង​ប្រើ​សេវា​​សាធារណៈ ​ដូច​ជា​រថយន្ត​ក្រុង រថភ្លើង ​និង​​តម្រង់​ជួរ​ទិញ​ទំនិញ ឬ​សំបុត្រ​​ដូច​មនុស្ស​ធម្មតា​​។
តារា​ភាព​យន្ត​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ដក​ស្រង់​សំដី​ ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​ទាក់​ទង​នឹង​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខាង​លើ​ដោយ​លោក​និយាយ​​ថា «​ប្រពន្ធ​របស់​ខ្ញុំ​ពិត​ជា​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​ណាស់​ ព្រោះ​នៅ​ពេល​ដែល​យើង​ស្លាប់​បាត់​ទៅ​ យើង​មិន​អាច​យក​លុយ​ទៅ​ជា​មួយ​បាន​នោះ​ទេ ​ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិន​យក​ប្រាក់​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​ការ​ខ្វះ​ខាត​ទៅ»?
នៅ​ក្នុង​បទ​សម្ភាស​ថ្មីៗ​នេះ​ជា​មួយ​ភរិយា​របស់​លោក​ គឺ​លោក​ស្រី Tan បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅពេល​ប្តី​របស់​លោក​ស្រី​ទៅ​ណា​មក​ណា​តែង​តែ​មានអ្នក​ស្គាល់​សឹង​តែ​ពេញ​ពិភព​លោក​ទៅ​ហើយ​ដោយ​សារ​សមត្ថភាព​សម្ដែង និង​អំពើ​ល្អ​នេះ។
​លោក Chow ​បាន​សរសេរ​ក្នុង​កំណត់​ហេតុ​ថា «​ក្ដី​សុបិន​របស់​ខ្ញុំ គឺ​រស់​នៅ​ដោយ​ភាព​រីករាយ និង​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ ឯ​រឿង​លំបាក​ក្នុង​ជីវិត​របស់​លោក គឺ​មិន​មែន​គិត​រឿង​ប្រាក់​ត្រូវ​រក​បាន​ប៉ុន្មាន​​នោះ​ទេ​ តែ​វា​ជា​ការ​រក្សា​គំនិត​រស់​នៅ​ប្រកប​ដោយ​សន្តិភាព​ និង​រស់​នៅ​អស់​មួយ​ជីវិត​ដោយ​ភាព​សាមញ្ញ​ដោយ​មិន​ខ្វល់​ច្រើន​។
គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជើង​ចាស់​ហុងកុង Chow Yun Fat បាន​ទទួល​​ការ​អញ្ជើញ​​ចូលរួម​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្ដាញ​ព័ត៌មាន Jayne Stars។ នៅ​ទី​នេះ​ តួ​រឿង "ស្ដេច​ល្បែង" បាន​ទទួល​ស្គាល់​ថា​ លោក​ពិត​ជា​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៥​ពាន់​លាន​ដុល្លារ​ហុងកុង (៧១៤លានដុល្លារ) ពិត​មែន។ ប៉ុន្តែ​ដោយ​សារ​តែ​ប្ដី​ប្រពន្ធ​លោក​គ្មាន​កូន ហេតុនេះ​ហើយ ថវិកា​ទាំង​អស់​នឹង​ត្រូវ​បាន​លោក​បរិច្ចាគ​មុន​ពេល​ស្លាប់។ ភាព​យន្ត​របស់​លោក Chow ដែល​ទទួល​ការ​គាំទ្រ និង​មាន​អ្នក​ស្គាល់​ច្រើន​នោះ​គឺ Crouching Tiger, Hidden Dragon និង Pirates of the Caribbean: At World's End ជា​ដើម​៕ (ប្រែ​សម្រួល៖ ​និស្ស័យ Angkor Fresh)

អត្ថបទទាក់ទង: https://goo.gl/498mrg
ប្រភព: https://goo.gl/Raa67Q

តារាហុងកុង Chow Yun Fat បរិច្ចាគទ្រព្យសម្បត្តិទាំង ៧១៤លានដុល្លារឲ្យអ្នកក្រីក្រនៅប្រទេសចិន

No comments:

Post a Comment