អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចេញសេចក្ដីណែនាំថ្មីទៀតហើយ ពាក់ព័ន្ធនឹងការចតយានយន្តនៅក្នុងបរិវេណព្រលាន។ នៅច្រកផ្លូវដាក់អ្នកដំណើរចុះ មិនត្រូវបានគិតថ្លៃសម្រាប់រយៈពេល១០នាទីដំបូង។ ប្រសិនបើចតលើសពី១០នាទី នោះនឹងត្រូវគុណលុយរៀងរាល់៥នាទីម្ដង។ ការគុណលុយ នឹងត្រូវធ្វើតាមនីតិវិធីដូចខាងក្រោមនេះ៖
- សម្រាប់ក្រមយានជំនិះទី១ (កម្ពស់ទាបជាង២ម៉ែត្រ) នឹងត្រូវបង់៤០០០រៀល រៀងរាល់៥នាទី
- សម្រាប់ក្រមយានជំនិះទី២ (កម្ពស់ចាប់ពី២ម៉ែត្រ) នឹងត្រូវបង់៦០០០រៀល រៀងរាល់៥នាទី
- សម្រាប់ក្រមយានជំនិះទី៣ (កម្ពស់ចាប់ពី៣ម៉ែត្រ) នឹងត្រូវបង់៨០០០រៀល រៀងរាល់៥នាទី
សូមមើលសេចក្ដីលម្អិតក្នុងតារាងខាងក្រោមនេះ៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
No comments:
Post a Comment