អាជ្ញាធរអាមេរិក បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ប្រមាណជាង ៥០០នាក់ ដែលព្យាយាមឆ្លងពីប្រទេសម៉ិកស៊ីកូ ចូលទៅកាន់ទឹកដីអាមេរិក តាមច្រកព្រំដែន San Diego កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីគយ និងការពារព្រំដែនអាមេរិក បានឲ្យដឹងថា ជនអន្តោប្រវេសន៍ទាំងនោះ បានគប់វត្ថុផ្សេងៗ ដាក់អាជ្ញាធរអាមេរិក។ ច្រកព្រំដែន San Diego នេះ ត្រូវបានបិទជាច្រើនម៉ោង នៅថ្ងៃដដែល។ យ៉ាងហោចណាស់ មនុស្ស ៣៩នាក់ ត្រូវបានចាប់ខ្លួន។
ហេតុការណ៍នេះ បង្កឡើងក្រោយភាពតានតឹងរវាងអាជ្ញាធរអាមេរិក និងក្រុមជនអន្តោប្រវេសន៍ដែលបានធ្វើដំណើរទៅដល់ក្រុង Tijuana បានចាប់ផ្ដើមកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។
វត្តមានជនអន្តោប្រវេសន៍ទាំងនេះ បានបង្កឲ្យមានបាតុកម្មគាំទ្រ និងប្រឆាំងពួកគេ ព្រមទាំងមានការគំរាមបិទច្រកព្រំដែនខាងលើពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ចំណែក អភិបាលក្រុង Tijuana បានស្នើឲ្យមានជំនួយពីរដ្ឋាភិបាលម៉ិកស៊ីកូ និងសហគមន៍អន្តរជាតិផងដែរ។
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង https://goo.gl/gQe4Mf
No comments:
Post a Comment