បន្ទាប់ពីមានការប្រណាំងទូកជាច្រើនរយគូនាពេលថ្ងៃ នាពេលរាត្រីក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ មានពិធីបណ្ដែតប្រទីបរបស់ក្រសួងស្ថាប័នយ៉ាងស្រស់ស្អាត ចំនួន ១៥ នៅលើផ្ទៃទន្លេសាប មុខព្រះបរមរាជវាំង។
ប្រទីបទាំង ១៥ រួមមាន៖ ប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសភា ប្រទីបរដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងមហាផ្ទៃ ប្រទីបក្រសួងការពារជាតិ ប្រទីបក្រសួងយុត្តិធម៌ ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីបក្រសួងទេសចរណ៍ ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទីបសាលារាជធានីភ្នំពេញ ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា ប្រទីបក្រសួងឧស្សហកម្ម និងសិប្បកម្ម ប្រទីបក្រសួងរ៉ែ និងថាមពល និងប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រទីបទាំងនោះត្រូវរៀបចំនៅលើទូកឫកប៉ាល់ធំៗលំអដោយក្បាច់រចនា បំពាក់ភ្លើងអគ្គិសនីយ៉ាងភ្លឺ ចិញ្ជាចចិញ្ចែង និងមានដាក់ឈ្មោះរបស់ក្រសួង ឫស្ថាប័នសាម៉ីរៀងៗខ្លួន ហើយការបណ្តែតប្រទីបនេះត្រូវបានគេរៀបចំជារៀងរាល់យប់រហូតដល់ថ្ងៃបញ្ចប់នៃកម្មវិធីបុណ្យ។
គួរបញ្ជាក់ថា ពិធីបណ្តែតប្រទីបនេះប្រជាជនទូទៅច្រើនធ្វើនៅពេលចេញវស្សា គឺមានធ្វើពោងពាយដើម្បីដាក់ភស្តុតាង ដូចជា សណ្តែក ល្ង ពោត ដូង ត្រាវជាដើម ដើម្បីរៀបចំដំណើរជូនជីដូនជីតាឲ្យត្រឡប់ទៅ ភូមិស្ថានដើមរបស់គាត់វិញដោយធ្វើទូកពីសំបកពីសំបកចេកបណ្តែតដោយតាំងភ្លើងទៀនលំអរ ទៀតផង។
សូមទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃពិធីបណ្ដែតប្រទីបកាលពីយប់មិញ ដូចខាងក្រោម៖
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment