Bill Gates មានឈ្មោះពេញថា William Henry “Bill” Gates III។ Bill Gates កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅទីក្រុង Seatle រដ្ឋវ៉ាស៊ីនតោន។ ម្ចាស់ក្រុមហ៊ុនMicrosoft រូបនេះបានក្លាយខ្លួនជាមហាសេដ្ឋីប្រចាំនៅសហរដ្ឋអាមេរិក និងពិភពលោកបន្ទាប់ពីក្រុមហ៊ុនផលិតកម្មវិធីដ៏ធំមួយនេះ ត្រូវបានទទួលស្គាល់ជាសកល។
១. ស្ថានភាពគ្រួសារ និងជីវិតអាពាហ៍ពិពាហ៍
ដើមឡើយកម្រិតជីវភាពគ្រួសាររបស់ Bill Gates ស្ថិតនៅក្នុងកម្រិតមធ្យម។ អ្នកស្រីMary Maxwell Gates ជាម្ដាយរបស់Gates កាន់មុខដំណែងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន First Interstate Banc System និង United Way រីឯឪពុករបស់លោកឈ្មោះ William H. Gates, Sr. មានតួនាទីជាប្រធានធនាគារជាតិ។ Gates ជាកូនទីពីរក្នុងចំណោមបងប្អូនបីនាក់។
នៅឆ្នាំ១៩៩៤ Gates បានរៀបការជាមួយនឹង Melinda Ann French។ ក្រោយមកប្រពន្ធរបស់មហាសេដ្ឋីរូបនេះ ត្រូវបានប្ដូរឈ្មោះមកជា Melinda French Gates។ ពួកគេទាំងពីរមានកូនបីនាក់ក្នុងនោះកូនស្រីពីរនាក់គឺ Jennifer Katharine Gates (១៩៩៦) និង Phoebe Gates (២០០២) និងកូនប្រុស Rory John Gates (១៩៩៩)។
នៅឆ្នាំ១៩៩៤ Gates បានរៀបការជាមួយនឹង Melinda Ann French។ ក្រោយមកប្រពន្ធរបស់មហាសេដ្ឋីរូបនេះ ត្រូវបានប្ដូរឈ្មោះមកជា Melinda French Gates។ ពួកគេទាំងពីរមានកូនបីនាក់ក្នុងនោះកូនស្រីពីរនាក់គឺ Jennifer Katharine Gates (១៩៩៦) និង Phoebe Gates (២០០២) និងកូនប្រុស Rory John Gates (១៩៩៩)។
២. ការអប់រំ និង ភាពឆ្លាតវៃ
នៅអាយុ ១៣ឆ្នាំ Gates បានចូលរៀននៅសាលា Lakeside ។ សាលានេះបានទិញអង្គុលីលេខប្រភេទ ASR-33 និងកុំព្យូទ័រប្រភេទ General Electric (GE) សម្រាប់ដាក់ឲ្យសិស្សសិក្សាស្រាវជ្រាវ។ ដោយសារBill Gates និងក្រុមគ្រួសារ មានចំណង់ចំណូលចិត្តនិង និស្ស័យពីតូចក្រូចឆ្មារ ទើបGates ចាប់យកជំនាញអ្នកសរសេរកម្មវិធីតាំងពីពេលនោះមក។ BASIC ជាកម្មវិធីដំបូងបង្អស់ដែលលោកបានសរសេរឡើង ដោយប្រើបណ្ដាញកុំព្យូទ័រ GE។
ពេលខ្លះលោកមិនបានចូលរៀនម៉ោងគណិតវិទ្យាទេ ដោយហេតុថា នេះជាស្នាដៃដំបូង អ៊ីចឹងហើយត្រូវធ្វើឲ្យល្អបំផុត។ ម្យ៉ាងវិញទៀត មុខរបរជាអ្នកសរសេរកម្មវិធីត្រូវស្វែងយល់ និងស្រាវជ្រាវច្រើន។ កម្មវិធីដែលគាត់បានសរសេរដំបូងត្រូវបានដាក់ឲ្យដំណើរការនៅលើ កុំព្យូទ័រ GE របស់សាលាដែល Gates កំពុងសិក្សាផ្ទាល់តែម្ដង។
កម្មវិធីដំបូងនោះមានឈ្មោះថា tic-tac-toe ជាប្រភេទកម្មវិធីលេងហ្គេមកម្សាន្ត។ ក្រោយមកដោយសារសាលាអស់មូលនិធិ ក៏បានបិទមិនឲ្យប្រើ GE ទៀតទេ បន្ទាប់ពីនោះGates ប្ដូរមកសរសេរកម្មវិធី លើ DEC PDP minicomputer វិញម្ដង។ ក្នុងចំណោមប្រព័ន្ធដែលគាត់បានប្រើដើម្បីសិក្សា មានប្រព័ន្ធមួយគឺ PDP-10 ដែលជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលសាជីវកម្មកុំព្យូទ័រ (CCC) បានហាមមិនឲ្យសិស្សសាលា Lakeside ចំនួនបួននាក់ប្រើទេគឺ Gates, Paul Allen, Ric Weiland និង Kent Evans ដោយហេតុផលសំខាន់តែមួយគត់គឺ សិស្សទាំងបួននាក់នេះ សុទ្ធតែជាសិស្សពូកែខាងសរសេរកម្មវិធីទាំងអស់។
ក្រោយមកក្រុមហ៊ុន Information Sciences Inc បានជួលGates ឲ្យសរសេរកម្មវិធីសម្រាប់ចុះឈ្មោះសិស្សពេលចូលរៀនដំបូង ដែលមានឈ្មោះថា COBOL។ សមិទ្ធផលដែលGates សម្រេចបាននេះធ្វើឲ្យ អ្នកគ្រប់គ្រងក្រុមហ៊ុននោះមានការពេញចិត្តនឹងស្នាដៃនេះខ្លាំង ណាស់ ហើយបន្តជួល Gates ឲ្យសរសេរកម្មវិធីជាបន្តបន្ទាប់។
នៅឆ្នាំ១៩៧៣ Gates បានប្រលងបញ្ចប់ពីសាលា Lakeside តាមប្រព័ន្ធធ្វើតេស្ត SAT (Scholastic Aptitude Test) ប្រឡងលើបីមុខវិជ្ជាគឺ គណិត សំណេរ និង Critical Reading។ ជាលទ្ធផល Gatesទទួលបានពិន្ទុ១៥៩០ ខណៈដែលពិន្ទុសរុប១៦០០។ បន្ទាប់មកទៀតលោកបានបន្តថ្នាក់ឧត្ដមសិក្សា ផ្នែកច្បាប់នៅសាកលវិទ្យាល័យ Harvard។
ការចាប់យកជំនាញច្បាប់នេះ មិនមែនជាការស្រលាញ់ និងគំនិតរបស់Gates ទេ តែវាជាគំនិត និងការត្រួសត្រាយផ្លូវរបស់ឪពុកម្ដាយលោកទាំងស្រុង។ ស្ដែងអាការៈមិនពេញចិត្ត ទៅនឹងជំនាញដែលខ្លួនកំពុងសិក្សា មួយថ្ងៃៗ Gates តែងតែចំណាយពេលយ៉ាងច្រើនដើម្បីស្វែងយល់ពីកុំព្យូទ័រទៅវិញ។ ក្នុងឆ្នាំដដែលនោះគាត់បានជួបជាមួយ Steve Ballmer ដែលក្រោយមក Ballmer បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft។
កុំព្យូទ័រដែល Bill Gates ប្រើសម្រាប់គម្រោង Traffic Counter
ដំណាក់កាលបង្កើតក្រុមហ៊ុន Microsoft ៖ អាយុបាន ១៧ឆ្នាំ គាត់ និងមិត្តភ័ក្ដិជិតស្និទ្ធរបស់គាត់គឺ Paul Allenបាន បង្កើតក្រុមហ៊ុនតូចមួយឈ្មោះថា Traf-O-Data។ ក្រុមហ៊ុនតូចមួយនេះ Bill Gates រៀបចំប្រព័ន្ធសម្រាប់ចរាចរតាមដងផ្លូវ ដែលមានឈ្មោះថា Traffic Counter សម្រាប់លក់ឲ្យវិស្វករសិក្សាស្រាវជ្រាវ។ Gatesរកចំណូលបានពីក្រុមហ៊ុនមួយនេះបានជាង២ម៉ឺនដុល្លារ បន្ទាប់មកលោកក៏សម្រេចចិត្តរំលាយក្រុមហ៊ុន ដែលជាឆ្នាំងបាយដំបូងនេះចោល បន្ទាប់ពីប្រលងបញ្ចប់វិទ្យាល័យ Lakeside។
ក្នុងឆ្នាំ១៩៧៥ Gates និង Allen បានអានទស្សនាវដ្ដីអេឡិចត្រូនិកប្រជាប្រិយដែលបានចុះផ្សាយពី Altair 8800ជាប្រភេទមីក្រូកុំព្យូទ័ររបស់ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវការកម្មវិធី BASIC Interpreterសម្រាប់ support ម៉ាស៊ីនដំណើរការ។
ពេលនោះពួកគាត់ទាំងពីរមាន ជំនឿជាក់ថាអាចសរសេរកម្មវិធី BASIC Interpreter សម្រាប់ក្រុមហ៊ុននេះបាន ពីព្រោះពួកគេជាអ្នកសរសេរកម្មវិធីបកប្រែពីភាសាកុំព្យូទ័រឲ្យ អ្នកប្រើប្រាស់អាចអានបានស្រាប់។ ក្រោយមក Allen បានទំនាក់ទំនងសុំសរសេរកម្មវិធីកុំព្យូទ័រឲ្យក្រុមហ៊ុន MITS ព្រមទាំងទទួលបានការយល់ព្រមយ៉ាងកក់ក្ដៅសម្រាប់វត្តមានរបស់ Programmer ទាំងពីរនាក់នេះ។
Gates និង Paul Allen មិនមានកុំព្យូទ័រ Altairទេ ហើយ អ្នកទាំងពីរក៏មិនបានសរសេរកូដសម្រាប់កុំព្យូទ័រនេះដែរគឺរាល់ ការសរសេរ និងសាកល្បងកម្មវិធីត្រូវបានធ្វើឡើងនៅលើ Demo (Simulator) ទាំងអស់។ វាជារឿងដ៏អស្ចារ្យបំផុតគឺត្រឹមតែប្រាំបីសប្ដាហ៍ប៉ុណ្ណោះ មិត្តភ័ក្តិវ័យខុសគ្នា ទាំងពីរនេះអាចរៀបចំប្រព័ន្ធសរសេរកម្មវិធីបានរួចរាល់ សម្រាប់ Altair។ បន្ទាប់ ពីនោះ MITS ក៏បានដាក់លក់មីក្រូកុំព្យូទ័ររបស់ខ្លួនដំណើរការដោយកម្មវិធីភាសា BASIC របស់ Gates និង Allen។
ក្នុងឆ្នាំ១៩៧៥ Gates និង Allen បានអានទស្សនាវដ្ដីអេឡិចត្រូនិកប្រជាប្រិយដែលបានចុះផ្សាយពី Altair 8800ជាប្រភេទមីក្រូកុំព្យូទ័ររបស់ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវការកម្មវិធី BASIC Interpreterសម្រាប់ support ម៉ាស៊ីនដំណើរការ។
ពេលនោះពួកគាត់ទាំងពីរមាន ជំនឿជាក់ថាអាចសរសេរកម្មវិធី BASIC Interpreter សម្រាប់ក្រុមហ៊ុននេះបាន ពីព្រោះពួកគេជាអ្នកសរសេរកម្មវិធីបកប្រែពីភាសាកុំព្យូទ័រឲ្យ អ្នកប្រើប្រាស់អាចអានបានស្រាប់។ ក្រោយមក Allen បានទំនាក់ទំនងសុំសរសេរកម្មវិធីកុំព្យូទ័រឲ្យក្រុមហ៊ុន MITS ព្រមទាំងទទួលបានការយល់ព្រមយ៉ាងកក់ក្ដៅសម្រាប់វត្តមានរបស់ Programmer ទាំងពីរនាក់នេះ។
Gates និង Paul Allen មិនមានកុំព្យូទ័រ Altairទេ ហើយ អ្នកទាំងពីរក៏មិនបានសរសេរកូដសម្រាប់កុំព្យូទ័រនេះដែរគឺរាល់ ការសរសេរ និងសាកល្បងកម្មវិធីត្រូវបានធ្វើឡើងនៅលើ Demo (Simulator) ទាំងអស់។ វាជារឿងដ៏អស្ចារ្យបំផុតគឺត្រឹមតែប្រាំបីសប្ដាហ៍ប៉ុណ្ណោះ មិត្តភ័ក្តិវ័យខុសគ្នា ទាំងពីរនេះអាចរៀបចំប្រព័ន្ធសរសេរកម្មវិធីបានរួចរាល់ សម្រាប់ Altair។ បន្ទាប់ ពីនោះ MITS ក៏បានដាក់លក់មីក្រូកុំព្យូទ័ររបស់ខ្លួនដំណើរការដោយកម្មវិធីភាសា BASIC របស់ Gates និង Allen។
ដោយសារតែសម្លឹងឃើញឱកាសដ៏មានតម្លៃ Gates បានឈប់រៀននៅសាកលវិទ្យាល័យដោយរៀនបានត្រឹមឆ្នាំទីពីរប៉ុណ្ណោះ ហើយត្រលប់មកទីក្រុង Albuquerque រដ្ឋមិកស៊ិកថ្មី ដែលជាទីតាំងរបស់ក្រុមហ៊ុន MITS។ Gatesនិង Paul Allen បានសហការគ្នាបង្កើតក្រុមហ៊ុនមួយថ្មីទៀត ហើយសម្រេចដាក់ឈ្មោះថា Microsoft ជាផ្លូវការ និងចាប់ដំណើរការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ1975 ហើយសិស្សពូកែ Bill Gatesត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្ទាល់។
៣. កិច្ចការមនុស្សធម៌
Gate និងប្រពន្ធរបស់គាត់បានបង្កើតជាមូលនិធិមួយដែលមានឈ្មោះថា មូលនិធិ Bill&Melinda Gates នៅឆ្នាំ១៩៩៤ ដែលត្រូវបានគេចាត់ទុកថាជាមូលនិធិឯកជនប្រតិបត្តិការប្រកបដោយតម្លាភាពបំផុត។
ជួបជាមួយស្ត្រីរកស៊ីផ្លូវភេទនៅឥណ្ឌាកាលពីឆ្នាំ២០០៥
មូលនិធិនេះមានគោលបំណងជួយប្រជាជននៅជុំវិញពិភពលោកតាមរយៈការ ពង្រឹងសុខភាពសាធារណៈ កាត់បន្ថយភាពក្រីក្រ ផ្ដល់ឱកាសដើម្បីឲ្យទទួលបានសេវាអប់រំស្មើៗគ្នា និងជាពិសេសធ្វើយ៉ាងណាឲ្យប្រជាជនក្រីក្រទទួលបានឱកាសក្នុង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ រហូតមកដល់ពេលនេះមូលនិធិសរុបកើនដល់ទៅជាង ៣ ៣០០០លានដុល្លារ។
ដំណែងជាមហាសេដ្ឋីពិភពលោក ទស្សនាវដ្ដី Forbes បានដាក់ចំណាត់ថ្នាក់ Gates ជាមហាសេដ្ឋីពិភពលោកនៅឆ្នាំ១៩៨៧ ដែលទ្រព្យសម្បត្តិគាត់សរុបរហូតដល់ទៅ ១.២៥ពាន់លានដុល្លារ។ ឆ្នាំ២០០៤-២០០៦ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះត្រូវបានទស្សនាវដ្ដី Time Magazine ដាក់ចំណាត់ថ្នាក់គាត់ក្នុងបញ្ជីអ្នកដែលមានឥទ្ធិពលបំផុតនៅ ទសវត្សរ៍ទី២០ទាំងមួយរយនាក់។
ឃ.ទីស្នាក់ការMicrosoft
ជាមួយគ្នានេះដែរ កាលពីដើមខែតុលា ឆ្នាំ២០១០ ទស្សនាវដ្ដី Forbes បានទម្លាក់លំដាប់ថ្នាក់មហាសេដ្ឋីកំពូលរបស់គាត់ឲ្យនៅក្រោយលោក Carlos Slim Helu មហាសេដ្ឋីសញ្ជាតិម៉ិកស៊ីកូវ័យ ៧០ឆ្នាំដែលមានទ្រព្យសម្បត្តិសរុប ៥៣.៥ពាន់លានដុល្លារ ខណៈដែលលោក Bill Gates មានទ្រព្យសម្បត្តិសរុបត្រឹមតែ ៥៣ពាន់លានដុល្លារ៕
ចង់ដឹងប្រវត្តិ Microsoft ទេ?
Microsoft គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍របស់អាមេរិក ដែលមានទីស្នាក់ការនៅទីក្រុង Redmond រដ្ឋវ៉ាស៊ីនតោន។ ក្រុមហ៊ុននេះ មានទិសដៅផលិត អភិវឌ្ឍ និងលក់អាជ្ញាប័ណ្ណកម្មវិធី សម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រ ទូរស័ព្ទដៃ និងមានផលិតផលព្រមទាំងសេវាកម្មមួយចំនួនទៀតដែលទាក់ទងទៅនឹង បច្ចេកវិទ្យា។
បច្ចុប្បន្នក្រុមហ៊ុន Microsoft ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Steve Ballmer ដែលជានាយកប្រតិបត្តិ និងលោក Bill Gates ជាប្រធាន និងជាស្ថាបនិកដំបូងរបស់ក្រុមហ៊ុន។
ការកែប្រែនិមិត្តសញ្ញាក្រុមហ៊ុន និងពាក្យស្លោក
ចាប់តាំងពីបង្កើតក្រុមហ៊ុនរហូតមកដល់ពេលនេះ Microsoft បានកែប្រែនិមិត្តសញ្ញា និងពាក្យស្លោកចំនួនបួនរួចមកហើយ៖
ការកែប្រែនិមិត្តសញ្ញាក្រុមហ៊ុន និងពាក្យស្លោក
ចាប់តាំងពីបង្កើតក្រុមហ៊ុនរហូតមកដល់ពេលនេះ Microsoft បានកែប្រែនិមិត្តសញ្ញា និងពាក្យស្លោកចំនួនបួនរួចមកហើយ៖
- មានឈ្មោះថា Blibbet ប្រើចាប់ពីឆ្នំា 1982-1987។
- គេហៅថា Pac-Man របស់Microsoft ប្រើពីឆ្នាំ 1987-2002 ជាមួយនឹងពាក្យស្លោក “Where do you want to go today?”។ ពាក្យស្លោកនេះប្រើពីឆ្នាំ1994-2002។
- និមិត្តសញ្ញាថ្មីជាមួយនឹងពាក្យស្លោក “Your potential. Our passion” ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ2010-2011។
- និមិត្តសញ្ញាចុងក្រោយ មានពាក្យស្លោក “Be What’s Next?” ចាប់ពី2011-បច្ចុប្បន្ន
ក. ប្រវត្តិរបស់ក្រុមហ៊ុន
Paul Allen និង Bill Gates គឺជាមិត្តភ័ក្ដិនឹងគ្នាតាំងពីក្មេងមកម្ល៉េះ ហើយគាត់ទាំងពីរគឺសុទ្ធតែជាអ្នកពូកែខាងជំនាញសរសេរកម្មវិធី។ នៅខែមករា ឆ្នាំ1975 លោក Bill Gates និង Allen បានអានទស្សនាវដ្ដីអេឡិចត្រូនិកប្រជាប្រិយដែលបានចុះផ្សាយពី Altair 8800ជាប្រភេទមីក្រូកុំព្យូទ័ររបស់ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវការកម្មវិធី BASIC Interpreterសម្រាប់support។
ពេលនោះពួកគាត់ទាំងពីរមានជំនឿជាក់ថាអាចសរសេរកម្មវិធី BASIC Interpreter សម្រាប់ក្រុមហ៊ុននេះបាន ពីព្រោះគាត់ជាអ្នកសរសេរកម្មវិធីបកប្រែពីភាសាកុំព្យូទ័រឲ្យអ្នក ប្រើប្រាស់អាចអានបានស្រាប់។ ក្រោយមក Allen បានទំនាក់ទំនងសុំសរសេរកម្មវិធីកុំព្យូទ័រឲ្យក្រុមហ៊ុន MITS ព្រមទាំងទទួលបានការយល់ព្រមយ៉ាងកក់ក្ដៅសម្រាប់វត្តមានរបស់ Programmer ទាំងពីរនាក់នេះ។ Gates និង Paul មិនមានកុំព្យូទ័រ Altairទេហើយគាត់ក៏មិនបានសរសេរកូដសម្រាប់កុំព្យូទ័រនេះដែរគឺរាល់ ការសរសេរ និងសាកល្បងកម្មវិធីត្រូវបានធ្វើឡើងនៅលើ Demo (Simulator) ទាំងអស់ ។
វាជារឿងដ៏អស្ចារ្យបំផុតគឺត្រឹមតែប្រាំបីសប្ដាហ៍ប៉ុណ្ណោះ ពួកគាត់ទាំងពីរអាចរៀបចំប្រព័ន្ធសរសេរកម្មវិធីបានរួចរាល់ សម្រាប់ Altair ដែលបន្ទាប់ពីនោះ MITS ក៏បានដាក់លក់មីក្រូកុំព្យូទ័ររបស់ខ្លួនដំណើរការដោយកម្មវិធីភាសា BASIC របស់ Gates និង Allen។ Altair 8800 (MITS’ Microcomputer) Gates បានឈប់រៀននៅសាកលវិទ្យាល័យ ហើយត្រលប់មកទីក្រុង Albuquerque រដ្ឋមិកស៊ិកថ្មី ដែលជាទីតាំងរបស់ក្រុមហ៊ុន MITS។
គាត់និង Paul Allen បានសហការគ្នាបង្កើតក្រុមហ៊ុន ហើយសម្រេចដាក់ឈ្មោះថា Microsoft ជាផ្លូវការ និងចាប់ដំណើរការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ1975ដោយមានវត្តមានរបស់លោក Bill Gates ធ្វើជានាយកប្រតិបត្តិផ្ទាល់។ ពិតជាមិនគួរឲ្យជឿមែន រយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះក្រុមហ៊ុនដ៏ក្មេងខ្ចីមួយនេះ រកចំណូលបាន១លានដុល្លារ។
ឆ្នាំ1977 Microsoft បានចាប់ដៃសហការជាមួយទស្សនាវដ្ដី ASCII របស់ជប៉ុន ដែលក្រោយមកបង្កើតបានជាការិយាល័យអន្តរជាតិដំបូងមានឈ្មោះថា ASCII Microsoft។ រហូតដល់ឆ្នាំ1979 Microsoft បានសម្រេចចិត្តផ្លាស់ប្ដូរការិយាល័យថ្មីរបស់ខ្លួនមកទីក្រុង Bellevue រដ្ឋវ៉ាស៊ីនតោន។
ចាប់ពីឆ្នាំ1980 Microsoft ចាប់ផ្ដើមរៀបចំប្រព័ន្ធប្រតិបត្តិការ (OS) ដែលមាន Version របស់ខ្លួនគឺ Xenix។ DOS (Disk Operating System) ក៏ចាប់ផ្ដើមលេចរូបរាងដែរ ហើយវារកចំណូលឲ្យ Microsoft បានយ៉ាងច្រើនផងដែរ។ បន្ទាប់មកទៀត Microsoft បានលក់ CP/M OS ឲ្យក្រុមហ៊ុន IBM សម្រាប់ប្រើនៅក្នុង PC (IBM PC) ដែលក្រុមហ៊ុន IBM ដាក់លក់នៅឆ្នាំ1981។
Paul Allen បានលាឈប់ ពីក្រុមហ៊ុននៅខែកុម្ភៈ ឆ្នាំ 1983 ដោយសារតែគាត់មានជំងឺមហារីកដែលបណ្ដាលមកពីកោសិកាឈាមសរ ឬគេហៅម្យ៉ាងទៀតថាឡាំផូស៊ីត។ យុគសម័យWindows និង Office ចាប់ពីឆ្នាំ1984 មក Microsoft បាន បញ្ចេញ OS Windows (OS/2) ជាច្រើន។
ជាក់ស្ដែងនៅខែវិច្ឆិកា ឆ្នាំ1984 Microsoft បានបង្ហាញ Windows ដែលជាក្រាហ្វិក Extension សម្រាប់ MS-DOS។ នៅខែកក្កដា ឆ្នាំ 1993 OS/2 មួយទៀតគឺ Microsoft Windows NT (32-bit) ដែលមានភ្ជាប់មកជាមួយនឹង Modular Kernelនិង Interface សម្រាប់សរសេរកម្មវិធី (API) Win32។
បន្ថែមលើនេះនៅឆ្នាំ 1990 Microsoft បានសម្រេចជាស្ថាពរនូវកម្មវិធីសម្រាប់ប្រើនៅក្នុងការិយាល័យ Microsoft Office ដែលកាលនោះមានតែ Ms.Word & Excel ប៉ុណ្ណោះ។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់Ms.Office របស់ខ្លួនមក ទើបMicrosoft ចាប់ផ្ដើមមានឈ្មោះបើសំឡេងជាបន្តបន្ទាប់លើឆាកអន្តរជាតិ។
ខ. Internet និងយុគសម័យ 32-bit
ចាប់ពីឆ្នាំ 1995 មក Bill Gates ចាប់ផ្ដើមបង្វែរទិសដៅថ្មីនៃការផលិតបច្ចេកវិទ្យារបស់ខ្លួនពោលគឺ ចាប់ផ្ដើមផ្ដោតទៅលើការតភ្ជាប់បណ្ដាញជាមួយ World Wide Web។ ខែសីហា Microsoft បានបញ្ចេញ Windows 95 មួយទៀតដោយបានកែប្រែInterfaceថ្មី និងមាន Compatibility 32-bit។
បន្ថែមពីលើនេះ Windos ស៊េរីខ្ពស់សម្រាប់ឆ្នាំ 95 នេះមានភ្ជាប់រួចជាស្រេចជាមួយនឹងសេវាកម្មរបស់ MSN (សេវាកម្មតាម Online), Internet Explorer និង Web Browser មួយចំនួនទៀត។
Bill Gates បានប្រគល់ដំណែងនាយកប្រតិបត្តិឲ្យ Steve Ballmer នៅខែមករា ឆ្នាំ 2000ដែលជាអតីតមិត្តរួមថ្នាក់របស់គាត់កាលពីនៅរៀនសាកលវិទ្យាល័យ Harvard។ រហូតមកដល់ខែតុលា ឆ្នាំ 2001 Microsoft បានបញ្ចេញ Windows XP។ ឆ្នាំ 2007 បង្ហាញ Windows Vista និង Office 2007 ហើយមកដល់ខែកុម្ភៈ ឆ្នាំ 2009 Microsoft ដាក់ចេញ Windows 7 ជាផ្លូវការ។
Bill Gates បានប្រគល់ដំណែងនាយកប្រតិបត្តិឲ្យ Steve Ballmer នៅខែមករា ឆ្នាំ 2000ដែលជាអតីតមិត្តរួមថ្នាក់របស់គាត់កាលពីនៅរៀនសាកលវិទ្យាល័យ Harvard។ រហូតមកដល់ខែតុលា ឆ្នាំ 2001 Microsoft បានបញ្ចេញ Windows XP។ ឆ្នាំ 2007 បង្ហាញ Windows Vista និង Office 2007 ហើយមកដល់ខែកុម្ភៈ ឆ្នាំ 2009 Microsoft ដាក់ចេញ Windows 7 ជាផ្លូវការ។
គ. ការបែងចែកផលិតផល
គិតត្រឹមឆ្នាំ 2010 Microsoft បានបែងចែកផលិតផលជាប្រាំផ្នែកធំៗគឺ
- Windows&Windows Live Division: Windows Operating System មានដូចជា Windows 3.1, Windows 95, Windows 98, Windows 2000, Windows Me, Windows XP, Windows Sever 2003, Windows Vista និង Windows 7។
- Server and Tools: Windows Server System មានដូចជា Windows Server 2008, Microsoft SQL Server, Microsoft Exchange Server, Small Business Server, Systems Management Serverនិង Microsoft Biz Talk Server។
- Online Services Division មានដូចជា Online Service MSN, Windows Live (Live Search, Windows Live Mail និង Windows Live Messenger)។
- Microsoft Business Division: Microsoft Office មានដូចជា Word, Excel, Access, Outlook, PowerPoint, Microsoft FrontPageនិង Publisher។
- Entertainment&Devices Division: Windows CE OS, Windows Phone 7 សម្រាប់ Smartphone, Windows Mobile OS និងមានផលិតជាច្រើនទៀត។
ឃ. ចំណូលនិងបុគ្គលិក
មកដល់ឆ្នាំ 2010 Microsoft មានទ្រព្យសកម្មសរុប 86.113ពាន់លានដុល្លារអាមេរិក ចំណូលប្រតិបត្តិការ 24.098 ពាន់លានដុល្លារ និងប្រាក់ចំណេញសរុប 18.760ពាន់លានដុល្លារ។ ចំណែកបុគ្គលិកវិញមានជាង 89,000 នាក់នៅជុំវិញពិភពលោក៕
No comments:
Post a Comment