ផេក Miss Grand International បានប្រកាសជាផ្លូវការនូវឈុតតំណាងជាតិចំនួន២០ដែលបានមកពីការបោះឆ្នោតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងការជ្រើសរើសរបស់គណៈកម្មការប្រកួត ដើម្បីឲ្យប្រិយមិត្តបោះឆ្នោតជាថ្មី។ ឈុតតំណាងជាតិទាំង២០នេះ ក៏មានឈុតតំណាងជាតិ “ទេពីស្រីសួគ៌បវរឦសានបុរៈ" របស់ Miss Grand Cambodia កញ្ញា ឌី លីកា ដែលទទួលបានពិន្ទុខ្ពស់ពីការចុច Like & Share កាលពីវគ្គមុន។
នេះជាឱកាសចុងក្រោយសម្រាប់ប្រិយមិត្តបោះឆ្នោតដល់ឈុតតំណាងជាតិប្រទេសនីមួយៗ ដើម្បីឈានទៅជម្រុះឈុតតំណាងជាតិចំនួន១០ប៉ុណ្ណោះ (៥ឈុតជ្រើសរើសតាមរយៈការបោះឆ្នោត និង៥ឈុតទៀតជ្រើសរើសដោយគណៈកម្មការ)។
ការចុច Like ១ នឹងទទួលបាន១ពិន្ទុ ចំណែកឯការចុច Share ១ បានចំនួន៥ពិន្ទុ ដោយការបោះឆ្នោតចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច។
ឈុតតំណាងជាតិ Miss Grand International 2018 ដែលស្អាតបំផុតនឹងត្រូវជ្រើសរើសដោយគណៈកម្មការ ដោយប្រកាសលទ្ធផលនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
ដើម្បីគាំទ្រ និងបោះឆ្នោតដល់ឈុតតំណាងជាតិ Miss Grand Cambodia កញ្ញា ឌីកា សូមចុចទីនេះ Miss Grand Cambodia ហើយចុច Like និង Share ។
ខាងក្រោមនេះជាឈុតតំណាងជាតិ ចំនួន១៩ផ្សេងទៀត៖
No comments:
Post a Comment