Facebook ទើបនឹងប្រកាសចេញមុខងារថ្មីមួយទៀតគឺ 3D Photos ដែលអនុញ្ញាត្តឲ្យម្ចាស់ iPhone និង VR ទាំងឡាយអាចផុសរូបភាពចេញពីទូរសព្ទបានយ៉ាងងាយ។
មុខងារនេះ អាចគាំទ្របានតែនៅលើ iPhone ប៉ុណ្ណោះ ហើយដើម្បីប្រើប្រាស់មុខងារថ្មីនេះ អ្នកត្រូវថតរូបជាបែប Portrait (ព្រាលផ្ទៃខាងក្រោយ) ជាមួយទូរសព្ទដែលមានកាមេរ៉ា២គ្រាប់ ដូចជា iPhone 7 Plus, iPhone 8 Plus, iPhone X និង iPhone Xs Max ហើយ Share ជា 3D ក្នុងទំព័រ Facebook ដើម្បីបន្ថែមរសជាតិឲ្យកាន់តែប្លែក ហាក់ដូចជា រូបភាពមានជីវិត។
សម្រាប់អ្នកប្រើ Android នៅមិនទាន់មាននៅឡើយទេ តែយ៉ាងណាប្រហែលជាមិនយូរទេ នឹងអាចប្រើបានដូចគ្នា។
ទស្សនាវីដេអូបង្ហាញខាងក្រោម៖
ប្រភព៖ Sabay News អត្ថបទ៖ រក្សា
No comments:
Post a Comment