PropellerAds
ភ្នំពេញ ៖ ត​ម្លៃប្រេងឥន្ទនៈនៅតាមបណ្តាស្ថានី​យ៍មួយចំនួនសម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ចាប់ផ្ដើម​បន្ត​ហក់ឡើងថ្លៃរហូតដល់ ៤៥​៥០​រៀល សម្រាប់សាំងស៊ុបពែរ ខណៈរាជរដ្ឋាភិបាល បានឲ្យរក្សាតម្លៃនៅ​ត្រឹម ៣៨៥០រៀលទាំងសាំងស៊ុបពែរ និងសាំងធម្មតា ក្នុងគ្រាដែ​លរាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណជា ៣០លានដុល្លារ ដើម្បីជួយ​ចេញថ្លៃខាត រ​បស់ម្ចាស់ស្ថានីយ៍ នៅទូទាំងប្រទេស ។
តាមការសង្កេតនៅតាមបណ្តា​ ស្ថានីយ៍មួយចំនួនទៀតដូចជា ស្ថានីយ៍ប្រឹងឥន្ទនៈតេលាក៏មាន​តម្លៃ​ ៤៥០០រៀលដែរ សម្រាប់សាំងស៊ុបពែរ និងសាំងធម្ម​តា ៤២០០រៀល ។ ក្នុងនោះ ស្ថានីយ៍ប្រេ​ងឥន្ទនៈតូតាល់វិញ សាំងស៊ុបពែរតម្លៃ ៤៥៥០រៀល និងសាំងធម្មតា ៤២០០ រៀល ហើយស្ថានីយ៍ប្រេងឥន្ទនៈសូ​គីមិចក៏មិនខុសគ្នាដែរ គឺសាំងស៊ុបពែរមានតម្លៃ ៤៥៥០​រៀល​ និងសាំងធម្មតា ៤២០០រៀល ។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញ​ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាល​ពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី០​១ ខែកក្កដា ឆ្នាំ២០១៨ តម្លៃប្រេងសាំងនឹ​ង​ចុះថ្លៃមកត្រឹម​ ៣៨៤០រៀ​ល មិនថាស៊ុបពែរ និងធម្មតាទេ ។
​​សម្ដេចបន្តថា រដ្ឋនឹងត្រូវ​ខាតបង់ក្នុងមួយឆ្នាំចំនួន ៣០លានដុល្លារបន្ថែមទៀត ជាមួយ​ នឹ​ងការឧបត្ថម្ភទុន ដោយស្ងាត់ស្ងៀម​។
សម្ដេចថា “​រដ្ឋរួ​មចំណែកបញ្ចុះតម្លៃប្រេង ២សេន​ដុល្លារ​​ បូករួមទាំងវិស័យឯកជនចំនួន​ ២សេនដុល្លារទៀត ដូច្នេះចាប់ពីថ្ងៃទី១ ក​ក្កដា តម្លៃប្រេងទាំងអស់នឹងត្រូវចុះ​ ៤​សេនដុល្លារ (១៦០រៀល) មិ​នថាស៊ុបពែរ និងធម្មតាទេ”៕
អត្ថបទទាក់ទង: https://goo.gl/gQe4Mf
ប្រភពពី: #kamsanonline

ជ័យោ! ជ័យោ! សាំងឡើងជិតដល់ ៥០០០រៀល ទៀតហើយ

No comments:

Post a Comment