PropellerAds
បើ​យោង​តាម​ការ​បូក​សរុប​ទិន្នន័យ​ថ្មី​មួយ ឥណ្ឌា បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ទីក្រុង​ចំនួន ១០ បំពុល​បរិយាកាស​បំផុត​លើ​លោក បើ​ប្រៀបធៀប​ទៅ​គឺ​ខ្លាំង​ជាង​ប្រទេស​ចិន​ទៀត។

គេហទំព័រ Economic Times បាន​បង្ហាញ​ថា ឥឡូវ​នេះ​បញ្ហា​របស់​ប្រទេស​ឥណ្ឌា គឺ​ពិបាក​ក្នុង​ការ​សម្រេច​ផែនការ​ជាតិ ដើម្បី​ទប់ស្កាត់​នឹង​ការ​បំពុល​បរិយាកាស ដូច​ដែល​ប្រទេស​ចិន​បាន​ធ្វើ​កាល​ពី​ឆ្នាំ២០១៦។ បើ​ងាក​ត្រលប់​ទៅ​មើល​ពេល​នោះ រដ្ឋាភិបាល​ចិន​បាន​ប្ដេជ្ញា​ចិត្ត​កាត់​បន្ថយ​ខ្យល់​ពុល ដែល​គ្របដណ្ដប់​ពេញ​ផ្ទៃ​មេឃ​របស់​ពួក​គេ។
ផ្ទុយទៅវិញ ទោះ​បី​ជា​រដ្ឋាភិបាល​ឥណ្ឌា​បាន​កំណត់​គោលនយោបាយ​មួយ​ចំនួន​ក្ដី ក៏​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា​ជា​ច្រើន បាន​រារាំង​ដល់​ផែនការ​នានា។ ក្រៅពីនោះ បញ្ហា​សង្គម​ដទៃ​ទៀត ដូចជា ភាព​គ្មាន​ការងារ​ធ្វើ​ខ្ពស់ និង ភាព​ក្រីក្រ​ដែល​ជា​បញ្ហា​ធំ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​បំពុល​បរិយាកាស​នេះ។
យ៉ាងណាមិញ ប្រជាពលរដ្ឋ​ឥណ្ឌា មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ដោយសារតែ​ខ្វះ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សុខភាព​សាធារណៈ ដែល​ការ​បំពុល​បរិយាកាស​កំពុង​បង្ក​ឡើង៕
សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
ចុច​អាន៖
អត្ថបទទាក់ទង: https://goo.gl/gQe4Mf
ប្រភពពី: https://goo.gl/QQNZcK

ឥណ្ឌា ជាប្រទេសមានទីក្រុងចំនួន ១០ បំពុលបរិយាកាសបំផុតលើលោក ខ្លាំងជាងចិនទៀត!

No comments:

Post a Comment