ផ្ទះមួយនៅក្នុងប្រទេសជប៉ុន ដែលមានទំហំប្រមាណជាង ៥៥ម៉ែត្រការ៉េ នៅលើដីដែលមានរាងត្រីកោណក្នុងទំហំដីតូចមួយនៅចុងផ្លូវ។ គ្រាន់តែមើលពីខាងក្រៅ គេគិតថាផ្ទះនេះតូចចង្អៀតពិបាករស់នៅ ប៉ុន្តែនៅពេលចូលដល់ក្នុង ធ្វើឲ្យមនុស្សម្នាភាំងភាន់សឹងតែមិនជឿ ការរៀបចំតុបតែងស្អាតមានរបៀបរៀបរយ មានទីធ្លាទូលាយ និងមានខ្យល់អាកាសគ្រប់គ្រាន់ គួរឲ្យចង់រស់នៅ ដែលជាការរចនាដោយក្រុមហ៊ុន Mizuishi Architect Atelier និងបានទទួលពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ទាំង ២៣របស់ទីក្រុងតូក្យូ។
ផ្ទះរាងត្រីកោណនេះ មានពីរជាន់ មានបន្ទប់គេងនៅជាន់ទីមួយ និងផ្ទះបាយ និងកន្លែងទទួលភ្ញៀវនៅជាន់ទីពីរ រីឯកន្លែងលេង និងសម្រាករបស់គ្រួសារនៅជាន់ឡៅតឿ។ ដើម្បីឃើញកាន់តែច្បាស់ សូមមើលរូបខាងក្រោម៖
ប្រភព៖ Homedsgn
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment