រថយន្តដឹកស្រាបៀរ Heineken ៥ពាន់កេស និងកាហ្វេ ៥០០កេស ខុសច្បាប់ ត្រូវបានកម្លាំងគយចល័ត សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់បាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវមកពីព្រំដែនវៀតណាម នៃមាត់ច្រកទន្លេចាម ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែតុលានេះ។
រថយន្តដែលចាប់បាន ជាប្រភេទរថយន្តដឹកទំនិញធុនធំរបស់វៀតណាម ដោយលួចនាំទំនិញគ្មានច្បាប់ចូលមកក្នុងប្រទេសកម្ពុជា ហើយប្រើរូបភាពដោះស្លាកលេខបន្លំធ្វើជារថយន្តក្នុងស្រុក។ បច្ចុប្បន្ន រថយន្ត និងទំនិញល្មើស កំពុងត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងគយចល័តខាងលើ ដើម្បីធ្វើកំណត់ហេតុទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឈាង.
No comments:
Post a Comment