PropellerAds

លោក Scott Neeson ជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀត។
លោក Scott Neeson ធ្លាប់ជាអតីតតារាហូលីវូដ អ្នកដឹងនាំរឿង និងនាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូដ ដូចជា 20th Century Fox International និង Sony Pictures Entertainment ជាដើម មុនពេលលោកបោះបង់តំណែង និងប្រាក់ខែជាង១លានដុល្លារក្នុងមួយឆ្នាំដើម្បីមកកម្ពុជាបើកអង្គការជួយកុមារក្រីក្រនៅកម្ពុជា។
អតីតនាយកប្រតិបត្តិក្រុមហ៊ុនហូលីវូដរូបនេះ បានមានប្រសាសន៍ថា “លោកចាត់ទុកប្រទេសកម្ពុជាដូចជាផ្ទះរបស់លោកអញ្ជឹង”។ លោកបានរំលឹកថា អំឡុងពេលវិស្សមកាលឆ្នាំ២០០៣ គាត់បានចំណាយពេលសម្រាករបស់លោកមកធ្វើការសិក្សាស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
ពេលមកដល់ប្រទេសកម្ពុជាដំបូង លោក Scott បានឲ្យគេនាំលោកទៅតំបន់ដែលមានប្រជាជនក្រីក្របំផុត ពេលនោះហើយដែលលោកបានមកដល់តំបន់ចាក់សម្រាមស្ទឹងមានជ័យ ដែលពោរពេញដោយសម្រាម និងជាតិពុលនៅទីនោះ ដែលតំបន់នោះគេហៅថាទីក្រុងសម្រាម។លើសពីនេះទៅទៀត Scott បានឃើញផ្ទះជាច្រើនសាងសង់នៅលើគំនរសម្រាម និងមានកុមារជាច្រើនកំពុងរើសសម្រាម ហើយភាគច្រើនជាក្មេងកំព្រា រស់នៅដោយពឹងផ្អែកទៅលើការរើសសម្រាមដើម្បីចិញ្ចឹមជីវិត។

អតីតអ្នកដឹកនាំក្រុមហ៊ុន Sony Pictures បានបន្តថា នៅពេលនោះហើយដែលលោកបានដក់ចិត្តជាមួយក្មេងៗនៅលើគំនរសម្រាមទាំងនោះ។ មួយឆ្នាំក្រោយមកលោក Scott Neeson បានដាក់ពាក្យលាឈប់ពីនាយកប្រតិបត្តិក្រុមហ៊ុនល្បីឈ្មោះគឺ Sony Pictures ដែលលោកបានទទួលប្រាក់ខែរាប់លានដុល្លារក្នុងមួយឆ្នាំ ហើយលោកបានលក់ផ្ទះ កប៉ាល់ផ្ទាល់ខ្លួន និងរថយន្តរបស់លោក ដើម្បីមកកម្ពុជាបើកអង្គការ មូលនិធិកុមារកម្ពុជានេះឡើងដើម្បីជួយពួកគេ។
ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជារូបនេះ បានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះអង្គការមូលនិធិកុមារកម្ពុជាបានជួយបណ្តុះបណ្តាលកុមាររាប់ពាន់នាក់ ពីក្មេងរើសសម្រាមឲ្យពួកគេទទួលការអប់រំមួយដូចក្មេងដទៃទៀតដែរ ជាពិសេសលោកបានសាងសង់សាលាបច្ចេកវិទ្យាដ៏ទំនើបមួយសម្រាប់កុមារក្រីក្រដើម្បីទទួលបានចំណេះដឹងមួយជាក់លាក់ជាទុនអាចកសាងជីវិតរបស់ពួកគេនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ លោក Scott Neeson បានទទួលសញ្ជាតិខ្មែរដោយព្រះរាជក្រឹត្យពីព្រះបាទនរោត្តម សីហមុន្នី។ លើសពីនេះ លោក Neeson នៅបានទទួលពានរង្វាន់អន្តរជាតិជាច្រើនទៀត ដូចជា ពាន់រង្វាន់ភាពអ្នកដឹកនាំសាមញ្ញ Q Prize ពាន់រង្វាន់ការបង្កើតទីជម្រកអភិវឌ្ឃន៍ខ្លួននិងការសិក្សាសម្រាប់កុមារ Rex Foundation Bill Graham និងពាន់រង្វាន់មនុស្សធម៌អន្តរជាតិ Rotary International’s The One ផងដែរ៕

អត្ថបទទាក់ទង: https://goo.gl/gQe4Mf
ប្រភព៖ business-cambodia

ប្រធានគ្រប់គ្រងក្រុមហ៊ុនហូលីវូដ​ សុខចិត្ត !!! បោះបង់ប្រាក់ខែជាង ១លានដុល្លារ មកជួយកុមារក្រីក្រនៅកម្ពុជា

No comments:

Post a Comment