PropellerAds
(បាងកក)៖ កងកម្លាំងប៉ូលិស​នៃទីក្រុងបាងកក​ មកទល់នឹង​ថ្ងៃអង្គារនេះ នៅតែកំពុងតាម​ប្រមាញ់​ក្រុមខ្មាន់​កាំភ្លើង ដែលសុទ្ធសឹង​​ជាយុវវ័យ និងទើបត្រូវបាន​ប៉ូលិសបង្ហើបថា ពួកគេបានប្រើប្រាស់​​កាំភ្លើងដើម​​ប្រភេទ Ak-47 បាញ់រះនៅតំបន់​​ទេសចរណ៍​ដ៏កកកុញ Pratunam កាលពីយប់​ថ្ងៃអាទិត្យ​ បណ្តាល​ឲ្យអ្នកទេសចរជនជាតិ​ឥណ្ឌាម្នាក់ស្លាប់ និង​មនុស្ស ០៤នាក់ទៀតរងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post នារសៀល​​ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨។
ហេតុការណ៍​ដែលនាំឲ្យកក្រើករាជធានីបាងកក​ជាថ្មីនេះ បានកើតឡើងកាលពី​វេលាយប់ថ្ងៃ​អាទិត្យសប្តាហ៍មុន ជាពេលដែល​ជនជាតិថៃ និងបរទេស​ច្រើនកុះករចេញមក​ដើរកម្សាន្តនៅ​តំបន់ Pratunam ដែលជាទីប្រជុំ​ដ៏ពេញនិយមបំផុតមួយ​ក្នុងទីក្រុងនេះ។ បើតាមការ​បញ្ជាក់ពីមន្ត្រីប៉ូលិសនោះ ក្រុមខ្មាន់​កាំភ្លើង​ជា​យុវវ័យថៃខាងលើនេះ បានឈ្លោះ​​ប្រកែកគ្នា រួចឈានដល់​​ការបាញ់ប្រហារ​ដាក់គ្នានៅវេលា​ម៉ោង ៨៖៣០នាទីយប់ នៅចំណត​រថយន្តក្បែរ Watergate Pavilion នោះតែម្តង។
គួរបញ្ជាក់ថា ការប្រឹងប្រែង​ប្រមាញ់ជនសង្ស័យពី​សំណាក់​ប៉ូលិសថៃខាងលើនេះ គឺកំពុងធ្វើ​ឡើងអមដោយក្តី​ព្រួយបារម្ភថា ហេតុការណ៍នេះ​នឹងបង្កផលប៉ះពាល់​ជាថ្មីទៀត ដល់វិស័យទេសចរណ៍​របស់ប្រទេសថៃ បន្ទាប់ពីកើតមាន​ហេតុការណ៍លិចទូកទេសចរណ៍​ពីរគ្រឿងនៅកោះ ភូកេត កាលពីប៉ុន្មានខែមុននេះ ដែលបានសម្លាប់ភ្ញៀវទេសចរចិនជាង ៤០នាក់ ព្រមទាំងការបំផ្ទុះគ្រាប់​បែក​នៅទីសក្ការៈអេរ៉ាវ៉ាន់ ក្នុងទីក្រុងបាងកក​ កាលពី​ប៉ុន្មាន​ឆ្នាំមុននោះថែមទៀត៕
 អត្ថបទទាក់ទងhttps://goo.gl/gQe4Mf

ប៉ូលិសថៃ​កំពុង​តាមប្រមាញ់​ក្រុមខ្មាន់​កាំភ្លើង​ប្រើ AK-47 បាញ់រះក្នុង​ទីក្រុងបាងកក ដែលបណ្តាល​ឲ្យអ្នកទេសចរម្នាក់​ស្លាប់

No comments:

Post a Comment