មហាសេដ្ឋីចិន Jack Ma សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Alibaba នឹងចូលនិវត្តន៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times កាលពីថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨។
New York Times បានចុះផ្សាយថា លោក Jack Ma នឹងលាលែងពីតំណែង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីបន្តការងារសប្បុរសធម៌ ក្នុងវិស័យអប់រំ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Alibaba មិនទាន់ឆ្លើយតប ជុំវិញការចុះផ្សាយរបស់ New York Times នេះនៅឡើយទេ។
លោក Ma បានប្រាប់ប្រភពខាងលើថា នេះមិនមែនជាការបញ្ចប់សករាជនោះទេ តែនេះជាសករាជថ្មីមួយទៀត។
ប្រភពដដែលបន្តថា ទោះបីជាលាឈប់ពីតំណែងជានាយកប្រតិបត្តិក៏ដោយ ក៏លោក Ma នឹងបន្តក្នុងនាមជាអ្នកប្រឹក្សាយោបល់ ណែនាំ នៅ Alibaba ដដែល៕
អត្ថបទ៖ លាភ.
No comments:
Post a Comment