យប់១ ជាគ្រាដំបូងបំផុតរបស់ខ្ញុំ ខ្ញុំបានចូលមកដើរលេងបុណ្យ១នៅស្រុកថៃដែលជាស្រុកជាប់នឹងខ្មែរយើងដែរគឺថៃគេបើកអោយខាងខ្មែរយើងអាចចូលមកដើរកម្សាន្តបាន....???

យប់នោះមានមនុស្សច្រើនណាស់មកដើរលេង...ខ្ញុំដើរដល់មុខសាលាស្រុកក្នុងបរិវេណទីបុណ្យនោះខ្ញុំឃើញមាន ទ្រុងដែក១ធំ មាំហើយមានដាក់ ភ្លើងបំភ្លឺ និងនៅខាងមុខទ្រុង ដែកមានទ្វារចូលហើយគេសរសេរផ្លាកជា តួអក្សរធំៗជាភាសាថៃមានន័យជា (ភាសាខ្មែរ) យើងថា " ផ្ទះសំណាក់អ្នកលេង " ......

ដោយហេតុមិនដែលឃើញខ្ញុំចេះតែឆ្ងល់អានហើយអានទៀតចុងក្រោយមកទើបខ្ញុំយល់នឺងដឺងបានថាគឺជាទ្រុងដែលគេធ្វើទុកដាក់ពួក យុវជនពាល ដែលតែងតែបង្ករអុកឡុកនៅក្នុងកម្មវិធីបុណ្យទៀន....(បើស្រុកយើងធ្វើអញ្ចឹងដែរប្រហែលអាចជួយទប់ស្កាត់បញ្ហាក្មេងៗវាយគ្នានៅតាមរោងបុណ្យបានដែរហើយមើលទៅ) ???

ប្រភពពី: #kamsanonline
No comments:
Post a Comment