នៅក្នុងឆ្នាំ១៩០៨ សង្គមវិទូជនជាតិអាមេរិក លោក Lewis Hine បានចាប់កាន់កាមេរ៉ា និងក្លាយខ្លួនជាអ្នកថតរូបសម្រាប់ គណៈកម្មាធិការការងារកុមារជាតិ National Child Labor Committee។ វាជាការចាប់ផ្ដើមដ៏យូរអង្វែងមួយ ខណៈលោក Lewis បានធ្វើដំណើរជុំវិញប្រទេស ដើម្បីចងក្រងឯកសារស្ដីពីពលកម្មកុមារ ដោយទទួលបានការគំរាមកំហែងពីម្ចាស់រោងចក្រ ស្របពេលដែលពលកម្មកុមារ ត្រូវបានគេលាក់កំបាំងពីភ្នែករបស់សាធារណជន។
ទោះជាយ៉ាងណា លោក Hine បានប្រកាន់ខ្ជាប់ភារកិច្ចរបស់ខ្លួន ដោយបានថតរូប និងសម្ភាសកុមារដែលធ្វើការនៅរោងចក្រ ឬនៅតាមដងផ្លូវជាដើម។ បុរសរូបនេះបានប្រើកាមេរ៉ារបស់ខ្លួនជាឧបករណ៍សម្រាប់អត្ថាធិប្បាយ និងកំណែទម្រង់សង្គម ដោយផ្ដោតលើស្ថានភាពគ្រោះថ្នាក់ និងគួរឲ្យភ័យខ្លាច ដែលកុមារត្រូវប្រឈមក្នុងការងារ។
លោក Hine មិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួនឡើយ ហើយបានថតរូបរាប់ពាន់សន្លឹក ជាមួយនឹងគោលដៅតែមួយប៉ុណ្ណោះ គឺដើម្បីបញ្ឈប់ពលកម្មកុមារ៕
ខាងក្រោមនេះគឺជារូបដែលលោក Hine បានថត៖
#១
#២
#៣
#៤
#៥
#៦
#៧
#៨
#៩
#១០
#១១
#១២
#១៣
#១៤
#១៥
#១៦
#១៧
#១៨
#១៩
#២០
ចុចអាន៖
No comments:
Post a Comment