នេះជាវិធីប្រដៅកូនទាំង១០ របស់ពួកអឹរ៉ុប តែងតែធ្វើចំពោះកូនតាំងពីតូច ដល់ធំដឹងក្ដីធ្វើចំពោះកូនតាំងពីតូច ដល់ធំដឹងក្ដី មុនឈានដល់ដំណាក់កាលប្រឡូកក្នុងសង្គម។

រូបតំណាង
សូមអានលម្អិតខាងក្រោមនេះ៖
១. កុំនិយាយជំនួសកូន
នៅពេលដែលមានអ្នកណាសួរឈ្មោះកូន គួរឲ្យកូននិយាយ ឬប្រាប់ឈ្មោះដោយខ្លួនឯង។ ធ្វើបែបនេះ ដើម្បីឲ្យក្មេងក្លាហាន និងហ៊ាននិយាយជាសាធារណៈ។
២. ធ្វើមិត្តជាមួយកូន
ការធ្វើមិត្តជាមួយកូន ជួយឲ្យក្មេងហ៊ាននិយាយអ្វីគ្រប់យ៉ាង មិនអាចលាក់បាំងពីអ្នកបានឡើយ ជាពិសេសវាងាយស្រូលដល់អ្នកយល់ពីអារម្មណ៍របស់កូនកាន់តែច្បាស់។
៣. ប្រៀបធៀបរបស់ចង់បាន និងត្រូវការដល់កូន
យើងដឹងច្បាស់ណាស់ថាក្មេងៗចូលចិត្ត និងចង់បានរបស់លេង និងរបស់របរថ្មីៗ ដូចជាស្បែកជើង ឡាន តុក្កតា ជាដើម។ ប៉ុន្តែយើងអាណាព្យាបាលមិនអាចបណ្ដោយឲ្យកូនចង់បានរបស់អ្វីតាមតែចិត្តនោះទេ ដូចនេះគួរវិធីសាស្ត្រពន្យល់ រវាងរបស់ចង់បាន និងត្រូវការដល់កូន ដោយមិនប្រើហិង្សា ឬពាក្យទ្រគោះបោះបោកនោះទេ។
៤. ផ្ដល់សិទ្ធិឲ្យធ្វើអ្វីដោយខ្លួនឯង
ក្មេងនៅចន្លោះពី ២ ទៅ ៣ឆ្នាំ ជាវ័យអាចនិយាយស្ដាប់បាន និងអាចធ្វើអ្វីបានសម្រាប់ខ្លួនឯង បន្ទាប់ពីអាណាព្យាបាលបានធ្វើ ឬបង្រៀន រួចមក។ តួយ៉ាង ដូចជាការញ៉ាំបាយ មុជទឹក ស្លៀកពាក់ និងផ្សេងៗដែលជាកិច្ចការតិចតួច គួរឲ្យកូនធ្វើដោយខ្លួនឯង។
៥ . ជ្រើសរើសអ្វីដែលពេញចិត្ត
គួរឲ្យកូនរបស់អ្នកជ្រើសរើសនូវអ្វីគេពេញចិត្ត ជាជាង អ្នកជ្រើសរើស ឬរៀបចំឲ្យ។ ជាក់ស្ដែងដូចជា ការរើសសៀវភៅអាន ចម្រៀង ភាពយន្ត និង សំលៀកបំពាក់។
៦. បង្រៀនឲ្យសន្សំចំគោលដៅ
ម្ដាយឪពុកជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់កូន តែក៏មិនត្រូវភ្លេចប្រាប់កូនពីរបៀបសន្សំលុយ សម្រាប់ពេលចាំបាច់នោះដែរ។ ឧទាហរណ៍ ប្រសិនបើកូនអ្នកចង់បានទូរស័ព្ទថ្មីប្រើ ហេតុនេះអ្នកគួរប្រាប់ពីរបៀបសន្សំលុយ និងរយៈពេលប៉ុន្មានគេនឹងសម្រេចដោយខ្លួនឯង។
៧. បង្កើតទម្លាប់ និងចំណង់ចំណូលចិត្ត
ម្ដាយឪពុកមួយចំនួន ចង់ឲ្យកួនរៀនតន្រ្តី ខណៈកូនចូលចិត្តលេងបាល់ ដែលនេះទង្វើមួយលោកអ្នកគួរគិតសារឡើងវិញ។ ចំណុចនេះ ការអប់រំកូនរបស់លោកខាងលិច តែងឲ្យកូនធ្វើអ្វីពេញចិត្ត និងទម្លាប់ប្រចាំថ្ងៃ ដោយម្ដាយឪពុកអាចមើល និងណែនាំពីក្រោយ ។
៨. លើកទឹកចិត្តកូន ពេលធ្វើរឿងអ្វីថ្មី
ជាវិធីសាស្ត្រមួយ ដែលអាណាព្យាបាលគ្រប់រួប គួរធ្វើ នៅពេលដែលកូនបានជម្នះ និងធ្វើរឿងអ្វីមួយដោយជោគជ័យ។
៩. ឲ្យកូនរើសនូវកាដូខ្លួនឯង
អនុញ្ញាតឲ្យកូនរបស់អ្នក រើសកាដូដែលគេពេញចិត្តដោយខ្លួនឯង។ នៅពេលដែលក្មេងក្លាហានហ៊ាននិយាយរបស់ខ្លួនចង់បាន នោះគេនឹងព្យាយាមធ្វើវា ដោយមានគោលដៅច្បាស់លាស់ ហើយពេលធំឡើងគេនឹងអាចជ្រើសរើសជំនាញសម្រាប់ជីវិតគេខ្លួនឯង ដោយមិនស្ដាយក្រោយផងដែរ។
១០. អនុញ្ញាតឲ្យជ្រើសរើសមនុស្សខ្លួនស្រឡាញ់
នេះជាចំណុចសំខាន់មួយ អាណាព្យាបាល ក៏គួរតែបើកចិត្ត និងស្ដាប់អ្វីដែលជាតម្រូវការជីវិតរបស់កូនក្នុងវ័យជំទង់ តែក៏ភ្ជាប់ជាមួយការអប់រំជីវិត តថភាពសង្គមឲ្យដឹងជាមុនដែរ។ វ័យជំទង់ ជាវ័យមួយ ចូលចិត្តចង់ដឹងអ្វីថ្មីៗ ហេតុនេះអាណាព្យាបាលក៏ត្រូវចូលរួមចែករំលែកបទពិសោធ៍នានា ឲ្យកូនបានដឹង និងយល់ តែមិនមែនជាការគំរាមកំហែង និងហាមឃាត់គ្រប់ពេលនោះទេ។
No comments:
Post a Comment