ហាងកាហ្វេដ៏ចម្លែកមួយកន្លែង នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានធ្វើការរចនា និងតុបតែងខុសប្លែកពីគេ រហូតអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចកំពុងនៅក្នុងរឿងតុក្កតាអីចឹង។

ចាប់តាំងពីអ្នកឈានជើងដើរចូលទៅក្នុងហាងកាហ្វេនេះដំបូង អ្នកនឹងប្រទះឃើញ រូបគំនូរ និង ការរចនា នៅលើជញ្ជាំង , ផ្លូវដើរ , គ្រឿងសង្ហារិម ក៏ដូចជា ចាន និង កែវផងដែរ។
ហាងកាហ្វេដ៏ចម្លែកនេះបានបើកដំបូល កាលពីឆ្នាំ២០១៧ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ វាមានឈ្មោះថា «Cafe Yeonnam-dong 239-20» ស្ថិតនៅក្នុងស្រុក Yeonman-dong នៃទីក្រុងសេអ៊ូល៕
សូមទស្សនាទិដ្ឋភាពហាងកាហ្វេនោះទាំងអស់គ្នា៖
No comments:
Post a Comment