PropellerAds
នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្លាំង​សម្រាប់​ធ្វើអន្តរាគមន៍​ចំនួន ៣​ដំណាក់កាល​ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាលទី៦ ឆ្នាំ​២០១៨​នេះ។ នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី នា​ព្រឹក​ថ្ងៃទី​២៥​កក្កដា​នេះ ក្នុង​ពិធី​សំណេះ​សំណាល ត្រួត​ពិនិត្យ​កង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​ភារកិច្ច​ការពារ សន្តិសុខ សណ្តាប់​ធ្នាប់ ​សម្រាប់​ដំណើរការ​បោះឆ្នោត។ ពិធី​នេះ ធ្វើឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ ក្រោម​អធិបតីភាព​លោក ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ។
លោក ជួន សុវណ្ណ ថ្លែងក្នុងពិធីសំណេះសំណាល​ជាមួយកម្លាំង​នគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥កក្កដា ២០១៨ នៅពហុកីឡដ្ឋានជាតិ
ដំណាក់កាល​ទាំង៣​នោះ​រួមមាន៖
ទី១. ​ការពារ​សកម្មភាព យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាល​ទី៦ របស់​គណបក្ស​នយោបាយ​ទាំង ១៩ លើ ២០​គណបក្ស ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ រយៈពេល ២១​ថ្ងៃ ពីថ្ងៃទី​៧ ដល់ ២៧ ខែ​កក្កដា ឆ្នាំ​២០១៨។
ទី២. ប្រមូលផ្តុំ​កម្លាំង​ទាំងអស់ ការពារ​គ្រប់ទី​ស្នាក់ការ​បោះឆ្នោត គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត ការ​ដឹក​ជញ្ជូន​សម្ភារ​ឯកសារ​បោះឆ្នោត និង​កំណត់​ហេតុ​បូក​សរុប​លទ្ធផល​នៃការ​បោះឆ្នោត តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ទៅ​កាន់ គ.ជ.ប។
ទី៣. ប្រមូលផ្តុំ​កម្លាំង​ត្រៀម​អន្តរាគមន៍ សម្រាប់​ការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់​ធ្នាប់ ក្នុង​ឱកាស មុន ក្នុង និង​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាល​ទី៦ ចប់ជា​ស្ថាពរ។ ក្នុងនោះ​រួមមាន៖
  • កម្លាំង​ការពារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រើប្រាស់​កម្លាំង ចំនួន ១២៥៥នាក់។
  • កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត និង​រាប់សន្លឹកឆ្នោត ចំនួន ២១៣៨​ការិយាល័យ លើ​ ២៦៦​ទីតាំង ប្រើប្រាស់​កម្លាំង​ចំនួន ៤៥០៥​នាក់។
  • កម្លាំង​ត្រៀម​អន្តរាគមន៍​ចល័ត​ការពារ​ភូមិសាស្រ្ត​ខាងក្រៅ ប្រើប្រាស់​កម្លាំង​ចំនួន ៤៨០នាក់
  • កម្លាំង​ការិយាល័យ​វិទ្យុ​ទាក់ទង ចំនួន ២៦៤នាក់។
កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលចូលរួមក្នុងពិធីសំណេះសំណាល នាព្រឹកថ្ងៃទី២៥កក្កដា ២០១៨ នៅពហុកីឡដ្ឋានជាតិ
លោក ជួន សុវណ្ណ បាន​បញ្ជាក់​ថា កងកម្លាំង​ទាំងអស់​ដែលបាន​រៀបចំ​ខាងលើ មាន​ភារកិច្ច បង្ការ ទប់ស្កាត់ និង​បង្រ្កាប រាល់​ករណី ដែល​បង្ក​ឱ្យ​មានការ​រាំង​ស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត៕
អត្ថបទ៖ សំភី

នគរបាល​រាជធានី​ភ្នំពេញ រៀបចំ​កម្លាំង​ធ្វើ​អន្តរាគមន៍​៣​ដំណាក់​កាល ក្នុង​អំឡុង​ពេល​បោះឆ្នោត

No comments:

Post a Comment