ក្រុមជម្រើសជាតិអាល្លឺម៉ង បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ ព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពីប្រកួតចាញ់ក្រុមកូរ៉េខាងត្បូង ដោយលទ្ធផល ២-០ ក្នុងការប្រកួតបិទពូល F ដែលបញ្ចប់មុននេះបន្តិច។ លទ្ធផលនេះ មានន័យថា អាល្លឺម៉ង់ ដែលជាជើងឯក World Cup 2014 បានជាន់ដានរបស់ក្រុមអេស្ប៉ាញដែលក្នុងនាមជាក្រុមការពារតំណែងជើងឯក World Cup 2010 ក៏ធ្លាក់នៅវគ្គសន្សំពិន្ទុ ក្នុងពូល នៅ World Cup 2014 ផងដែរ។
ការធ្លាក់របស់អាល្លឺម៉ង់ បន្ទាប់ពីក្រុមនេះ មានតែ ៣ពិន្ទុ ក្នុង ៣ប្រកួត ស្របពេលដែលការប្រកួតដំណាលគ្នា១គូទៀតក្នុងពូល F ម៉ិកស៊ីកូ បានចាញ់ ក្រុមស៊ុយអែត ៣-០។ ដូច្នេះ ស៊ុយអែត ក្នុង៣ប្រកួតមាន ៦ពិន្ទុ ស្មើម៉ិកស៊ីកូ ដោយដឹកដៃគ្នាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ចំពោះ កូរ៉េខាងត្បូង មាន ៣ពិន្ទុក្នុង ៣ប្រកួតកន្លងទៅ។ យ៉ាងណា កូរ៉េខាងត្បូង ឈរលេខ៣ និងអាល្លឺម៉ង់ លេខ៤ ត្រូវហាលអាវដូចគ្នា៕
អត្ថបទ៖ លាភ.
No comments:
Post a Comment