៣គូ នឹងធ្វើឲ្យកក្រើក FIFA World Cup រាត្រីថ្ងៃទី១៥ ខែមិថុនានេះ ដែលក្នុងនោះ ១គូក្នុងពូល A រវាងអេហ្ស៊ីប និងអ៊ុយរុយហ្គាយ (ម៉ោង ៧យប់) និង២គូ ក្នុងពូល B រវាង ម៉ារ៉ុក vs អ៊ីរ៉ង់ (ម៉ោង ១០យប់) និង អេស្ប៉ាញ vs ព័រទុយហ្គាល់ (ម៉ោង ២រំលងអាធ្រាត្រ)។
ជាដំបូង ខ្លីៗ សូមវិភាគត្រួសៗ ពីការប្រកួតរវាង អេហ្ស៊ីប និងអ៊ុយរុយហ្គាយ ដូចខាងក្រោម៖
ជើងកីឡាករ
- អេហ្ស៊ីប៖ Salah នឹងអាចចូលលេងបាន ក្នុងប្រកួតដំបូងទល់នឹងអ៊ុយរុយហ្គាយ នៅកីឡដ្ឋាន Yekaterinburg យប់នេះ។ យ៉ាងណាក្ដី ខ្លីៗ ព្យាករថា Salah ទំនងជានៅបម្រុងសិន មុនប្ដូរអំឡុងពេលប្រកួត។ ក្រៅពី Salah កីឡាករខ្សែការពារ Ali Gabr ដែលរបួសបន្តិចពេលហ្វឹកហាត់នោះ ក៏ជាសះស្បើយ ទាន់ការប្រកួតនេះដែរ។
- អ៊ុយរុយហ្គាយ៖ អ៊ុយរុយហ្គាយ ក៏មិនមានបញ្ហាកីឡាកររបួសនោះដែរ។ ខ្សែបម្រើវ័យក្មេងកំពុងលេចធ្លោ ២រូប គឺ Rodrigo Bentancur (វ័យ ២០ឆ្នាំ លេងនៅ Juventus) និង Nahitan Nandez (វ័យ ២២ឆ្នាំ លេងនៅ Boca Juniors) ទំនងជាបានចូលលេងក្នុងប្រកួតនេះ។ ចំណែកខ្សែប្រយុទ្ធ គឺ Luis Suarez និង Edinson Cavani។
ប្រវត្តិជួបគ្នា៖
ក្រុមទាំង២ ធ្លាប់ជួបគ្នាតែម្ដងប៉ុណ្ណោះ ក្នុងជំនួបមិត្តភាពនៅទឹកដីអេហ្ស៊ីប កាលពី ខែសីហា ឆ្នាំ២០០៦។ លទ្ធផលគឺ អ៊ុយរុយហ្គាយ ឈ្នះ អេហ្ស៊ីប ២-០។
លទ្ធផល ៥ប្រកួតចុងក្រោយនៃក្រុមទាំង២
អេហ្ស៊ីប៖ (ចាញ់ ៣ ស្មើ២)
- ៧ មិថុនា ២០១៨៖ ចាញ់ បែលហ្ស៊ិក ០-៣ (ប្រកួតមិត្តភាព ក្រៅដី)
- ២ មិថុនា ២០១៨៖ ស្មើ កូឡុំប៊ី ០-០ (ប្រកួតមិត្តភាព ទឹកដីកណ្ដាល)
- ២៦ ឧសភា ២០១៨៖ ស្មើ គុយវ៉ែត ១-១ (ប្រកួតមិត្តភាព ក្រៅដី)
- ២៨ មីនា ២០១៨៖ ចាញ់ ក្រិក ០-១ (ប្រកួតមិត្តភាព ទឹកដីកណ្ដាល)
- ២៤ មីនា ២០១៨៖ ចាញ់ ព័រទុយហ្គាល់ ១-២ (ប្រកួតមិត្តភាព ទឹកដីកណ្ដាល)
អ៊ុយរុយហ្គាយ៖ (ឈ្នះ៣ ស្មើ១ ចាញ់១)
- ៨ មិថុនា ២០១៨៖ ឈ្នះ អ៊ុយបេគីស្ថាន ៣-០ (ប្រកួតមិត្តភាព ក្នុងដី)
- ២៦ មីនា ២០១៨៖ ឈ្នះ វែល ១-០ (ប្រកួតពាន China Cup ទឹកដីកណ្ដាល)
- ២៣ មីនា ២០១៨៖ ឈ្នះ សាធារណរដ្ឋឆែក ២-០ (ប្រកួតពាន China Cup ទឹកដីកណ្ដាល)
- ១៥ វិច្ឆិកា ២០១៧៖ ចាញ់ អូទ្រីស ១-២ (ប្រកួតមិត្តភាព ក្រៅដី)
- ១១ វិច្ឆិកា ២០១៧៖ ស្មើ ប៉ូឡូញ ០-០ (ប្រកួតមិត្តភាព ក្រៅដី)
ជម្រើស១១នាក់ដំបូង ដែលអាចចូលលេង
អេហ្ស៊ីប៖ Mohamed El Shenawy; Ali Gabr, Ahmed Hegazy, Ahmed Fathi, Mohamed Abdel Shafi; Tarek Hamed, Mohamed El Neny, Mahmoud Trezeguet, Abdulla Said; Ramadhan Sobhi, Marwan Mohsen
អ៊ុយរុយហ្គាយ៖ Fernando Muslera; Guillermo Varela, Jose Maria Gimenez, Diego Godin, Martin Caceres; Nahitan Nandez, Matias Vecino, Rodrigo Bentancur, Giorgian De Arrascaeta; Edinson Cavani, Luis Suarez
ស្ថិតិគួរឲ្យចាប់អារម្មណ៍នៃក្រុមទាំង២៖
អេហ្ស៊ីប៖
- អេហ្ស៊ីប មិនដែលឈ្នះការប្រកួតនៅ World Cup នោះទេ (លេង ៤ប្រកួត ស្មើ២ ចាញ់២)
- នេះជាលើកទី៣ សម្រាប់អេហ្ស៊ីប ក្នុងការបង្ហាញខ្លួននៅ World Cup ប៉ុន្តែជាលើកដំបូង គិតចាប់ពីឆ្នាំ១៩៩០ មក (លើកទី១ ឆ្នាំ១៩៣៤ , លើកទី២ ឆ្នាំ១៩៩០)
- កីឡាករ Essam El Hadary (អ្នកចាំទី និងជាប្រធានក្រុម) របស់អេហ្ស៊ីប នឹងក្លាយជាកីឡាករចាស់ជាងគេក្នុងប្រវត្តិសាស្រ្ដ World Cup បើចូលលេងយប់នេះ (អាយុ ៤៥ឆ្នាំ ១៥១ថ្ងៃ)។
- Mohamed Salah ស៊ុតបញ្ចូលទី ៥គ្រាប់ ក្នុងវគ្គជម្រុះជុំទី៣ តំបន់អាហ្រ្វិក ច្រើនលើសកីឡាករដទៃទៀតក្នុងវគ្គជម្រុះនោះ។
- ថ្ងៃប្រកួតនេះ (១៥ មិថុនា) គឺជាថ្ងៃខួបកំណើត គម្រប់ ២៦ឆ្នាំ របស់ Mohamed Salah។
អ៊ុយរុយហ្គាយ
- អ៊ុយរុយហ្គាយ ធ្លាប់លេង World Cup បាន ១២ដង។ ក្រុមនេះ ធ្លាប់ឈ្នះជើងឯក ២ដង គឺនៅឆ្នាំ១៩៣០ និង ១៩៥០ និងទទួលចំណាត់ថ្នាក់លេខ៤ ចំនួន ២ដង នៅឆ្នាំ១៩៥៤ និងឆ្នាំ២០១០។
- អ៊ុយរុយហ្គាយ ចាញ់តែម្ដងប៉ុណ្ណោះ ក្នុង ៨ប្រកួតចុងក្រោយនៅវគ្គចែកពូល World Cup (ឈ្នះ ៤ ស្មើ ៣ ចាញ់១)។
- ប៉ុន្តែ អ៊ុយរុយហ្គាយ មិនដែលឈ្នះនោះទេ ក្នុងការប្រកួតដំបូង នៅ World Cup ៦ដងចុងក្រោយ (ស្មើ៣ ចាញ់៣)។
- គ្រូបង្វឹកអ៊ុយរុយហ្គាយ Oscar Tabarez គឺជាគ្រូបង្វឹកដែលដឹកនាំនៅ World Cup ច្រើនដងជាងគ្រូបង្វឹកផ្សេងទៀត (1990, 2010, 2014, 2018)។
- ខ្សែប្រយុទ្ធ អ៊ុយរុយហ្គាយ Edinson Cavani គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្នុងវគ្គជម្រុះតំបន់អាមេរិកខាងត្បូង (១០គ្រាប់)។
- Luis Suarez ស៊ុតចូល ៥គ្រាប់ និងបញ្ជូនឲ្យ គេស៊ុត (assist) ២គ្រាប់ ក្នុង ៨ប្រកួត នៅ World Cup
ការទស្សន៍ទាយរបស់ www.kamsan2free.com៖ អេហ្ស៊ីប ១-២ អ៊ុយរុយហ្គាយ
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment