ពូល H ដែលជាពូលចុងក្រោយនៃ FIFA World Cup 2018 នឹងត្រូវចាប់ផ្ដើមប្រកួតនៅយប់នេះ ដោយជប៉ុន ត្រូវប៉ះជើងខ្លាងកូឡុំប៊ី និងប៉ូឡូញ ជួប សេណេហ្គាល់។
កូឡុំប៊ី vs ជប៉ុន (ម៉ោង ៧យប់)
- ជើងកីឡាករ
កូឡុំប៊ី កំពុងរង់ចាំមើលស្ថានភាពរបស់ខ្សែបម្រើសំខាន់ James Rodriguez ដែលកំពុងមានបញ្ហាសាច់ដុំ។ មកទល់ពេលនេះ គេនៅមិនទាន់ច្បាស់នោះទេ ថា James អាចចូលលេងបានឬអត់។ ចំណែកខ្សែការពារស្លាបឆ្វេងវ័យ ២១ឆ្នាំ Johan Mojica រំពឹងថានឹងអាចចូលលេងលើកដំបូងក្នុងប្រកួតផ្លូវការឲ្យក្រុមជម្រើសជាតិ ជំនួសកីឡាករ Frank Fabra រងរបួសកាលពីដើមខែកន្លងទៅ។
ជប៉ុន ទំនងជាអវត្តមានខ្សែប្រយុទ្ធជួរមុខ Shinji Okazaki ដែលកំពុងជួបបញ្ហារបួសកំភួនជើង។ កីឡាករ Yoshinori Muto ដែលលេងឲ្យក្លឹប Mainz នៅលីគកំពូលអាល្លឺម៉ង់ នឹងជំនួសតំណែង Okazaki។j
- ប្រវត្តិជួបគ្នា
ក្រុមទាំង២ ធ្លាប់ជួបគ្នា ៣ដង។ ជាលទ្ធផលគឺកូឡុំប៊ី ឈ្នះ២ និងស្មើ១។ ជួបគ្នាចុងក្រោយ គឺកាលពីនៅ World Cup 2014 កូឡុំប៊ី បានបំបាក់ ជប៉ុន ៤-១។
- លទ្ធផលប្រកួត ៥ដងចុងក្រោយរបស់ក្រុមទាំង២
កូឡុំប៊ី៖ ឈ្នះ២ ស្មើ២ ចាញ់១។ ប្រកួតចុងក្រោយ ស្មើអេហ្ស៊ីប ០-០ ក្នុងជំនួបមិត្តភាព ថ្ងៃ២ មិថុនា ២០១៨
ជប៉ុន៖ ឈ្នះ១ ស្មើ១ ចាញ់៣។ ប្រកួតចុងក្រោយ ឈ្នះប៉ារ៉ាហ្គាយ ៤-២ ក្នុងជំនួបមិត្តភាពថ្ងៃ១២ មិថុនា ២០១៨
- ជម្រើស១១នាក់ដំបូង ដែលអាចចូលលេង
កូឡុំប៊ី៖ David Ospina; Santiago Arias, Yerry Mina, Davinson Sanchez, Johan Mojica; Abel Aguilar, Carlos Sanchez, Juan Cuadrado, James Rodriguez; Luis Muriel, Radamel Falcao
ជប៉ុន៖ Eiji Kawashima; Hiroki Sakai, Maya Yoshida, Tomoaki Makino, Yuto Nagatomo; Makoto Hasebe, Gaku Shibasaki, Genki Haraguchi, Keisuke Honda, Takashi Inui; Yuya Osako
- ការព្យាករណ៍របស់ខ្លីៗ៖ កូឡុំប៊ី ១-០ ជប៉ុន
ប៉ូឡូញ vs សេណេហ្គាល់ (ម៉ោង ១០យប់)
- ជើងកីឡាករ
ប៉ូឡូញ នឹងវត្តមានខ្សែការពារ Kamil Glik ដោយសារបញ្ហារបួសស្មា ដែលកើតឡើងអំឡុងពេលហ្វឹកហាត់។
សេណេហ្គាល់ មិនមានបញ្ហាកីឡាកររបួសនោះទេ ប៉ុន្តែក្រុមនេះ ត្រូវបាត់បង់ខ្សែការពារសំខាន់មួយរូប គឺកីឡាករ Saliou Ciss ដែលរងរបួសមុនពេលធ្វើដំណើរមកកាន់រុស្ស៊ី។ Adama Mbengue ត្រូវបានគ្រូបង្វឹកកោះហៅមកជំនួស Saliou។
- ប្រវត្តិជួបគ្នា
ក្រុមទាំង២ មិនធ្លាប់ជួបគ្នាពីមុនមកនោះទេ។
- លទ្ធផលប្រកួត ៥ដងចុងក្រោយរបស់ក្រុមទាំង២
ប៉ូឡូញ៖ ឈ្នះ២ ស្មើ១ ចាញ់២។ ប្រកួតចុងក្រោយ ប៉ូឡូញ ឈ្នះក្រុមលីទុយអានី ៤-០ ក្នុងជំនួបមិត្តភាព ថ្ងៃ១២ មិថុនា ២០១៨
សេណេហ្គាល់៖ ឈ្នះ១ ស្មើ៣ ចាញ់១។ ប្រកួតចុងក្រោយ សេណេហ្គាល់ ឈ្នះកូរ៉េខាងត្បូង ២-០ ក្នុងជំនួបមិត្តភាព ថ្ងៃ១១ មិថុនា ២០១៨
- ជម្រើស១១នាក់ដំបូង ដែលអាចចូលលេង
ប៉ូឡូញ៖ Wojciech Szczesny; Maciej Rybus, Michal Pazdan, Jan Bednarek, Lukasz Piszczek; Kamil Grosicki, Jacek Goralski, Grzegorz Krychowiak, Jakub Blaszczykowski, Piotr Zielinski; Robert Lewandowski
សេណេហ្គាល់៖ Khadim Ndiaye; Lamine Gassama, Kara Mbodji, Kalidou Koulibaly, Youssouf Sabaly; Pape Alioune Ndiaye, Cheikhou Kouyate, Gana Idrissa Gueye; Keita Balde, M’Baye Niang, Sadio Mane
- ការព្យាករណ៍របស់ខ្លីៗ៖ ប៉ូឡូញ ២-០ សេណេហ្គាល់
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment