ពូល E នៃ FIFA World Cup 2018 នឹងត្រូវប្រកួតបញ្ចប់នាម៉ោង ១រំលងអាធ្រាត្រ ថ្ងៃ២៧ ឈានចូល ២៨ មិថុនានេះ។ ក្នុងពូលនេះ កូស្ដារីកា បានធ្លាក់ជាស្វ័យប្រវត្តិហើយ ក្រោយចាញ់២ប្រកួតជាប់គ្នា ខណៈក្រុម៣ ទៀត គឺ ប្រេស៊ីល (៤ពិន្ទុ), ស្វីស (៣ពិន្ទុ) និងស៊ែប (៣ពិន្ទុ) នឹងត្រូវដឹងជោគវាសនា ជាប់ ឬធ្លាក់ នៅក្រោយការប្រកួតយប់នេះ។
ស៊ែប vs ប្រេស៊ីល
ប្រេស៊ីល នឹងអវត្តមានកីឡាករ២រូប គឺខ្សែការពារ Danilo (របួសដាច់ដុំភ្លៅ) និងខ្សែបម្រើ Douglas Costa (របួសសរសៃរពួរ)។ ចំណែក ស៊ែប មិនមានកីឡាកររបួសនោះទេ។
ប្រវត្តិជួបគ្នា៖ ក្រុមទាំង២ ធ្លាប់ជួបគ្នាម្ដង ក្នុងជំនួបមិត្តភាព ឆ្នាំ២០១៤។ លទ្ធផលគឺ ប្រេស៊ីល ឈ្នះ ស៊ែប ១-០។
ស្ថិតិគួរឲ្យចាប់អារម្មណ៍៖ ប្រេស៊ីល មិនទាន់ចាញ់នោះទេ ក្នុង ១៣ប្រកួតចុងក្រោយ (ឈ្ន៩ ស្មើ៤) និងរបូតគ្រាប់បាល់ តែ៣គ្រាប់ប៉ុណ្ណោះ)។
ស្វីស vs កូស្ដារីកា
ស្វីស មិនមានបញ្ហាកីឡាកររបួស ឬជាប់បម្រាមនោះទេ។ ចំណែកកូស្ដារីកា ក៏មិនមានបញ្ហាដូចគ្នា។
ប្រវត្តិជួបគ្នា៖ ក្រុមទាំង២ ធ្លាប់ជួបគ្នា២ដងក្នុងជំនួបមិត្តភាព។ ជាលទ្ធផលគឺឈ្នះចាញ់គ្នាម្ដងម្នាក់ ពោលគឺកូស្ដារីកា ឈ្នះ ១-០ ឆ្នាំ២០១០ និងស្វីស ឈ្នះ ២-០ ឆ្នាំ ២០០៦។
ស្ថិតិគួរឲ្យចាប់អារម្មណ៍៖ កូស្ដារីកា មិនដែលឈ្នះនោះទេ ក្នុងការប្រកួត World Cup ប៉ះក្រុមអឺរ៉ុប ៤ដងចុងក្រោយ (ស្មើ៣ ចាញ់១) និងស៊ុតចូលបានតែ១គ្រាប់ប៉ុណ្ណោះ។
ការទស្សន៍ទាយរបស់ [kamsan2free]៖ ប្រេស៊ីល ២-០ ស៊ែប , ស្វីស ៣-១ កូស្ដារីកា
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment