នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន២គឺ Samsung និង Apple បានប្រកាសថា ពួកគេសម្រេចបញ្ចប់សង្គ្រាមប្ដឹងផ្ដល់គ្នា ដែលអូសបន្លាយអស់រយៈពេល៧ឆ្នាំកន្លងទៅហើយ។
ការប្ដឹងផ្ដល់នេះ កើតឡើងតាំងតែពីឆ្នាំ២០១១មកម៉្លេះ នៅពេលដែល Apple បានដាក់ពាក្យបណ្ដឹងចោទថាស្មាតហ្វូន Android របស់ Samsung បានបំពានប៉ាតង់របស់ខ្លួនជុំវិញរឿងលួចចម្លងការរចនាម៉ូដទូរសព្ទ។ ការបញ្ឈប់ការប្ដឹងផ្ដល់នេះ បានន័យថា Apple បានសម្រេចដកបណ្ដឹង ឯ Samsung ក៏ដកពាក្យបណ្ដឹងតបវិញផងដែរ ពោលគឺក្រុមហ៊ុនទាំង២នឹងដោះស្រាយគ្នាដោយសន្តិវិធី។
យោងតាមការចុះផ្សាយសារព័ត៌មាន Ubergizmo បានឲ្យដឹងថា មូលហេតុនៅពីក្រោយរឿងផ្លាស់ប្ដូរដ៏ធំរបស់ក្រុមហ៊ុនទាំង២ នៅមិនទាន់មានបញ្ជាក់នោះទេ។ យ៉ាងណាមិញ គេអាចសន្និដ្ឋានថា វាកើតឡើង ក្រោយពីមានរបាយការណ៍ថ្មីៗនិយាយពីរឿង Samsung ដែលចង់ឈ្នះការប្រជែងក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីប A13 ទៅឲ្យ Apple៕
No comments:
Post a Comment