ប្រិយមិត្តដឹងហើយថា ការបង្ហោះរូបភាពចូលបណ្ដាញសង្គម Instagram គឺមិនអាចធ្វើតាមកុំព្យូទ័របាននោះទេ ពោល ត្រូវបង្ហោះតាមស្មាតហ្វូន ឬថេប្លេត។
ប៉ុន្តែនៅពេលនេះ ក្រុមការងារព័ត៌មានបច្ចេកវិទ្យារបស់ Sabay សូមណែនាំនូវកម្មវិធីមួយឈ្មោះថា Windowed ដែលអាចឲ្យប្រិយមិត្តបង្ហោះរូបភាពទៅកាន់បណ្ដាញសង្គម Instagram ផ្ទាល់ពីកុំព្យូទ័រ ទាំងប្រើប្រព័ន្ធប្រតិបត្តិការ Windows និង Mac OS។
វិធីប្រើប្រាស់កម្មវិធី Windowed
- ចុចទាញយកតាមតំណភ្ជាប់នេះ
- ដំឡើង និងរងចាំតាមការបង្ហាញរបស់កម្មវិធី
- ចុចចូលកម្មវិធី Windowed នៅលើកុំព្យូទ័រ
- បញ្ចូលគណនី Instagram របស់ប្រិយមិត្តក្នុងប្រអប់បំពេញរបស់កម្មវិធី។
- នឹងឃើញរូបភាពសញ្ញាម៉ាស៊ីនថត ដែលអាចឲ្យប្រិយមិត្តបង្ហោះរូបពីកុំព្យូទ័រផ្ទាល់ទៅកាន់ Instagram។
ដោយឡែក សម្រាប់ការប្រើប្រាស់បណ្ដាញសង្គម Instagram តាម Browser កុំព្យូទ័រគឺមិនអាចបង្ហាះរូបបាននោះទេ ពោលត្រូវសម្រេចចិត្តប្រើជាមួយកម្មវិធីខាងលើនេះ៕
ប្រភព៖ petapixel ប្រែសម្រួល៖ រដ្ឋ
No comments:
Post a Comment