លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថើបមាត់ពលករស្រីម្នាក់ ពេលកំពុងផ្សាយផ្ទាល់ពីប្រទេសកូរ៉េខាងត្បូង។ បើតាមវីដេអូ លោក Duterte បានបញ្ចុះបញ្ចូលឲ្យស្ត្រីនោះថើបគាត់ ដែលបង្កការរិះគន់យ៉ាងខ្លាំងពីអង្គការដើម្បីស្ត្រី GABRIELA នៅហ្វីលីពីន និងអ្នកលេងបណ្ដាញសង្គម។
មុនសកម្មភាពខាងលើ លោក Duterte ក៏បានអោប និងថើបថ្ពាល់ស្ត្រីពលករម្នាក់ទៀតផងដែរ បន្ទាប់ពីលោកបានផ្ដល់សៀវភៅ១ក្បាលទៅកាន់ស្ត្រីទាំងពីររូប។
យ៉ាងណាក៏ដោយ ក៏សកម្មភាពរបស់លោកប្រធានាធិបតីហ្វីលីពីន ត្រូវបានទទួលការស្រែកហ៊ោកញ្ជ្រៀវពីសំណាក់ពលករដទៃទៀតដែលបានចូលរួមក្នុងពិធីជួបសំណេះសំណាល នៅក្រុងសេអ៊ូល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោក Duterte ត្រូវបានចោទប្រកាន់ថា លោកបានបញ្ចេញឥរិយាបថ ឬថ្លែងមិនសមរម្យទៅលើស្ត្រី។ កាលពីឆ្នាំ២០១៦ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបាននិយាយពីករណីរំលោភហើយសម្លាប់ទៅលើស្ត្រីអូស្ត្រាលីម្នាក់ នៅក្រុង Davao កាលពីឆ្នាំ១៩៨៩ ដែលគ្រានោះ លោកគឺជាអភិបាលក្រុង។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ២០១៨ លោក Duterte បានបញ្ជាឲ្យទាហានហ្វីលីពីន បាញ់ចំប្រដាប់ភេទស្ត្រីដែលជាក្រុមបះបោរ ថែមទៀតផង៕
ទស្សនាវីដេអូខាងក្រោម
អត្ថបទពាក់ព័ន្ធ
No comments:
Post a Comment