ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន ពោលគឺនៅតាមដងមហាវិថីព្រះនរោត្តម នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅលើទំព័រផ្លូវការរបស់ខ្លួន។
នៅក្នុងសេចក្ដីប្រកាសដដែលនោះ បានបញ្ជាក់ថា អគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរ បង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើននៃវិស័យធនាគារ នាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា អគារស្នាក់ការនៃធនាគារជាតិកម្ពុជា បានប្រែរូបរាងជាច្រើនដងរួចមកហើយ គិតចាប់ពីតាំងពីបង្កើត កាលពីឆ្នាំ១៩៥៤ មក។ ចង់ដឹងថាប្រែប្រួលបែបណា សូមមើលរូបភាពដូចខាងក្រោម៖
រូបភាព៖ ធនាគារជាតិនៃកម្ពុជា
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment