PropellerAds
មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ ក្រោយ​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ក្រុម​និស្សិត​វិទ្យាស្ថាន​ ស៊ីតិក នាំ​គ្នា​ស្លៀក​ឈុត​បុរាណ​សម័យ​កាល​ហ្លួង​ស៊ីសុវត្ថិ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ក្នុង​ថ្ងៃ​ទទួល​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ។
និស្សិត ចាន់ថន វីរៈ គឺ​ជា​បុគ្គល​ម្នាក់​នៅ​ពីក្រោយ​ការ​រៀប​ចំ​ឈុត​ដ៏​ពិសេស​នេះ​ឡើង។ វីរៈ​ប្រាប់​ថា ពួក​គេ​គឺ​ជា​ក្រុម​និស្សិត​ផ្នែក​ឌីហ្សាញ ដែល​ផ្ដោត​ទៅ​ការ​រចនា​ម៉ូត​ផ្ទះ ម៉ូត​អគារ​ជា​ដើម ដែល​សុទ្ធ​សឹង​តែ​ជា​មិត្ត​រួម​ថ្នាក់​តែង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា។ មូល​ហេតុ​ដែល​វីរៈ បំផុស​គំនិត​ឲ្យ​ស្លៀក​ពាក់​ឈុត​សម័យ​បុរាណ​បែប​នេះ ព្រោះ​ខ្លួន​ធ្លាប់​បាន​ហាត់​រៀន​របាំ​ពី​មុន​មក ហើយ​ក៏​ធ្លាប់​បាន​ស្លៀក​ឈុត​ហ្លួង​ស៊ីសុវត្ថិ​នេះ ក្នុង​ថ្ងៃ​គម្រប់​ខួប​១០០​ឆ្នាំ នៅ​សាលា​រចនា។ ចាប់​ពី​ពេល​នោះ​មក​ក៏​មាន​ចិត្ត​ស្រលាញ់​ឈុត​នេះ​ជា​ខ្លាំង ហើយ​ក៏​នឹក​ឃើញ​ថា បើ​បបួល​មិត្ត​ភក្ដិ​យក​ឈុត​នេះ​ស្លៀក​ (Pre-Graduation) គឺ​កាន់​តែ​ស្រស់​ស្អាត​ថែម​ទៀត។
និស្សិត ចាន់ថន វីរៈ
យុវជន​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ ប្រាប់​ទៀត​ថា និស្សិត​ដែល​ចូលរួម​ស្លៀក​ឈុត​បុរាណ​នេះ សរុប​ទាំង​អស់​១៤​នាក់។ ចំពោះ​ការ​ចំណាយ​លើ​ការ​រៀបចំ​មិន​អស់​មិនច្រើន​ប៉ុន្មាន​ឡើយ ព្រោះ​ក្បិន​ទាំង​នោះ វីរៈ​ បាន​ខ្ចី​ពី​លោក​គ្រូ ហង្ស ភូមិរ៉ា។ ចំណែក​ឯ​អាវ​ផ្នែក​ប្រុសៗ គឺ​ពួក​គេ​មាន​ស្រាប់​ហើយ។ ចំណែក​ឯ​ខាង​នារី គ្រាន់​តែ​ចំណាយ​លុយ​ទិញ​ស្បៃ​អស់​តែ ៤​ម៉ឺន​រៀល​ទេ។ យ៉ាង​ណា​ក្ដី​ក៏​មាន​ការ​លើក​ឡើង​ថា ឈុត​ផ្នែក​នារី​មិន​មាន​គ្រប់​ទម្រង់ នៅ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន។ វីរៈ ក៏​ទទួល​ស្គាល់​ទៅ​លើ​ការ​លើក​ឡើង​នេះ​មែន ប៉ុន្តែ​តំណាង​ឲ្យ​ក្រុម​ទាំង​មូល​ វីរៈ ក៏​សូម​អភ័យ​ទោស​ពី​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា​ផង។
ការ​រៀបចំ​ទាំង​មូល គឺ​វីរៈ ជា​អ្នក​រត់​បោល​សព្វ​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​បាន​សម្រេច។ យុវជន​វ័យ​២៥​ឆ្នាំ​រូប​នេះ បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ក្រៃ​លែង ក្រោយ​បំណង​របស់​ខ្លួន​បាន​សម្រេច៕
ចង់​ដឹង​ថា​ឈុត​សម័យ​កាល​ហ្លួង​ស៊ីសុវត្ថិ​ស្រស់​ស្អាត​ប៉ុណ្ណា​សូម​ទស្សនា​ទាំង​អស់​គ្នា៖
ឯកសណ្ឋានពិតប្រាកដរបស់វិទ្យាស្ថាន ស៊ីតិច

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
រូបភាព៖ ផ្ដល់ឲ្យ

មកស្គាល់និស្សិតម្នាក់ អ្នកបំផុសគំនិត ស្លៀកឈុតសម័យហ្លួងស៊ីសុវត្ថិ ថ្ងៃបញ្ចប់ការសិក្សា

No comments:

Post a Comment