លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងរូបវិទូដ៏ល្បី ដែលបានបង្កើតរូបមន្តផលិតអាវុធនុយក្លេអ៊ែរ លោក អាល់ប៊ឺត អាញ់ស្ទាញ បានលើកឡើងស្រដៀងគ្នាថា សង្រ្គាមលោកលើកទី៣ គឺជាការបញ្ចប់នៃជីវិតទាំងអស់លើផែនដី។
លោក ពូទីន បានលើកឡើងក្នុងកម្មវិធីទូរទស្សន៍នៅថ្ងៃទី៧ ខែមិថុនា ២០១៨នេះថា សង្រ្គាមលោកលើកទី៣ នឹងក្លាយជាការបញ្ចប់នៃអរិយធម៌។ ចំណែកលោក អាល់ប៊ឺត អាញ់ស្ទាញ បានលើកឡើងអំឡុងពេលលោកនៅមានជីវិតថា "ខ្ញុំមិនដឹង ពិភពលោកនឹងប្រើអាវុធអ្វីក្នុងសង្រ្គាមលោកលើកទី៣ នោះទេ ប៉ុន្ដែសម្រាប់សង្រ្គាមលោកលើកទី៤ នឹងវាយប្រយុទ្ធគ្នាដោយដំបង និងដំថ្ម"។ ការលើកឡើងរបស់លោក អាញ់ស្ទាញ មានន័យថា សង្រ្គាមលោកលើកទី៣ នឹងបង្កការបំផ្លាញទាំងស្រុងមកលើជីវិតដែលមានលើភពផែនដីនេះ ដែលធ្វើឲ្យមនុស្សវិលទៅដូចសម័យបុរេប្រវត្តិវិញ ហើយមនុស្សនឹងច្បាំងគ្នាដោយដំបង និងដំថ្មវិញ៕
No comments:
Post a Comment