ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកោះកុង នឹងមានការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវកន្លែងផ្ដល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការសាខាទាំង៣ខាងលើនេះ គឺដើម្បីលើកកម្ពស់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ អាសយដ្ឋានសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួន៣នេះ រួមមាន៖
- ខេត្តបាត់ដំបង៖ នៅដីឡូតិ៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។ ទូរសព្ទទំនាក់ទំនង៖ ០៧០ ៨៦៨ ៦៨៨។
- ខេត្តបន្ទាយមានជ័យ៖ ផ្ទះលេខ៥២-៥៤ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ទូរសព្ទទំនាក់ទំនង៖ ០៦១ ២១១ ១៩៨។
- ខេត្តកោះកុង៖ ស្ថិតនៅភូមិលេខ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ទូរសព្ទទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២៕
អត្ថបទ៖ ឈាង.
No comments:
Post a Comment