PropellerAds
ក្រោយ​ធ្លាក់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ជាលើក​ដំបូង ក្នុង​រយៈពេល ៨០ឆ្នាំ​ចុងក្រោយ​ នៃ FIFA World Cup ក្រុម​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ផ្ញើ​សារ​សូមទោស​អ្នកគាំទ្រ​ នា​ថ្ងៃ​ទី២៨ ខែមិថុនានេះ តាម​រយៈ​ទំព័រ​ Facebook ផ្លូវការ​របស់ខ្លួន។
កីឡាករ​អាល្លឺម៉ង់ Ozil ខកចិត្ត​ ក្រោយ​ចាញ់​កូរ៉េខាងត្បូង (រូបភាព៖ Reuters)
សារ​សូមទោស​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ​ជា​ខ្លឹមសារ​ជា​ខេមរភាសា​ ដូច​ខាងក្រោម៖
"ជូន​ចំពោះ​អ្នកគាំទ្រ​!
ពួកយើង​ពិតជា​មាន​អារម្មណ៍​ខកចិត្ត​ ដូច​អ្នកទាំងអស់គ្នា​ដែរ។ World Cup មាន​តែ​ម្ដង​ប៉ុណ្ណោះ ក្នុង​រយៈពេល ៤ឆ្នាំ ហើយ​យើង​រំពឹង​ខ្ពស់​ជាង​នេះ​ឆ្ងាយ​ណាស់។ ពួក​យើង​សូមទោស​ ដែល​​លេង​​មិន​សម​ជា​ក្រុម​ជើង​ឯក​ពិភពលោក។ ​យើង​ពិត​ជា​ឈឺចាប់​ យើង​ជា​ក្រុម​ដែល​ស​ម​នឹង​ធ្លាក់​បែបនេះ​។
ការ​គាំទ្រ​របស់​អ្នក​ទាំង​អស់គ្នា គឺ​ពិត​ជា​អស្ចារ្យ ទាំង​នៅ​អាល្លឺម៉ង់ ទាំងនៅ​រុស្ស៊ី និង​ទាំង​នៅ​ប្រទេស​នានា​ទូទាំង​ពិភពលោក។ យើង​បាន​អបអរ​ជាមួយ​គ្នា កាល​លើក​ពាន​ (World Cup) នៅ​ទីក្រុង​រីយ៉ូ ឆ្នាំ២០១៤ ប៉ុន្តែ​បាល់ទាត់​គឺ​បែបនេះ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ទទួល​យក​បរាជ័យ ហើយ​ត្រូវ​ទទួល​ស្គាល់​ថា គូប្រកួត​របស់​អ្នក គឺ​ពិត​ជា​លេង​បាន​ល្អ​ជាង​អ្នក។
ជាថ្មី​ម្ដង​ទៀត យើង​សូម​ជូនពរ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត និង​ម៉ិកស៊ីកូ ដែល​បាន​ឡើង​ទៅ​ជុំ​បន្ត ហើយ​ក៏អបអរ​កូរ៉េខាងត្បូង ចំពោះ​ជ័យជម្នះ​លើ​ពួកយើង​។
សូមអរគុណ [រុស្ស៊ី] សម្រាប់​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ! "
អ្នកគាំទ្រ​អាល្លឺម៉ង់ បង្ហាញ​អារម្មណ៍​សោកសៅ ក្រោយ​អាល្លឺម៉ង់ ធ្លាក់​ចេញពី World Cup (រូបភាព៖ Reuters)
គួរ​រំលឹក​ផងដែរថា ក្រុម​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ធ្លាក់​ចេញ​ពី FIFA World Cup 2018 ត្រឹម​វគ្គ​ចែកពូល ក្រោយ​ចាញ់​ក្រុម​កូរ៉េខាងត្បូង ២-០ កាលពី​យប់មិញ។ លទ្ធផលនេះ មានន័យថា អាល្លឺម៉ង់ ទទួល​បាន​តែ ៣ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម២ផ្សេងទៀត គឺស៊ុយអែត និងម៉ិកស៊ីកូ ទទួលបាន ៦ពិន្ទុ។ ក្នុង​ប្រវត្តិ World Cup អាល្លឺម៉ង់ ធ្លាប់​ធ្លាក់​ក្នុង​ពូល​តែម្ដង​ប៉ុណ្ណោះ គឺ​កាលពីឆ្នាំ ១៩៣៨ (៨០ឆ្នាំ​មុន)៕
អត្ថបទ​ទាក់ទង៖
អត្ថបទ៖ សុខ សុវត្ថិ

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ផ្ញើសារ​សូមទោស​អ្នកគាំទ្រ​ទូទាំង​ពិភពលោក!

No comments:

Post a Comment