PropellerAds
មេ​ដឹក​នាំ​កូរ៉េខាងជើង លោក​ គីម ជុង​អ៊ុន បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ហើយ នា​រសៀល​ថ្ងៃ​ទី ១០ មិថុនា​នេះ​ ពោល​គឺ​ពីរ​ថ្ងៃ​មុន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ។ លោក​ក៏​បាន​អញ្ជើញ​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មួយ​ ឈ្មោះ​ថា St Regis។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ទី​ ១០ មិថុនា​នេះ។

លោក គីម ជុងអ៊ុន លើកដៃនិងញញឹមទៅកាន់មន្ត្រីរបស់លោក កាលពីពេលកន្លងមក
គួរ​បញ្ជាក់​ថា ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ទាំង​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​ផ្កាយ​៥ Capella នៅ​លើ​កោះ Sentosa របស់​សិង្ហបុរី នា​ថ្ងៃ​ទី១២ ខែ​មិថុនា​ខាង​មុខ​នេះ។
ចំណែក​ លោក ដូណាល់ ត្រាំ ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​ទៅ​ដល់​ប្រទេស​សិង្ហបុរី នា​ល្ងាច ឬយប់​នេះ​ផង​ដែរ បន្ទាប់​ពី លោក​បាន​ចាកចេញ​ពី​កិច្ចប្រជុំកំពូល​ G7 នៅ​ប្រទេស​កាណាដា​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

គីម​ ជុងអ៊ុន បានទៅដល់សិង្ហបុរីហើយ ដើម្បី​ត្រៀមជួបប្រជុំជាមួយ​លោក​ត្រាំ

No comments:

Post a Comment