រថយន្តអគ្គិសនី ម៉ូដែល X P100D របស់ក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាថ្មីមួយ ដោយអាចទាញយន្តហោះទម្ងន់ធ្ងន់ Boeing 787-9 បានចម្ងាយជាង៣០០ម៉ែត្រ នៅព្រលានយន្តហោះ Melbourne ប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ។ ការទាញយន្តហោះទម្ងន់ជាង ១៣០តោននេះ គឺជាកំណត់ត្រារបស់ Guinness ដែលមិនធ្លាប់មានពីមុនឡើយ។
ក្រុមហ៊ុនអាកាសចរណ៍ Qantas បានឲ្យដឹងថា យន្តហោះខាងលើ មានទម្ងន់លើសពីទម្ងន់ដែលរថយន្តអគ្គិសនីខាងលើ អាចទាញរួច ចំនួន៣ដង។ ទន្ទឹមនេះ Qantas ក៏បានរៀបចំជាវីដេអូពីសកម្មភាពនេះឡើង ដើម្បីបង្ហាញដល់សាធារណជនផងដែរ។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៨ រថយន្តខាងលើ ត្រូវបានគេប្រើប្រាស់សម្រាប់ទាញតួរថភ្លើង ដែលមានទម្ងន់ជាង ១២៥តោន។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Kley Kley ប្រែសម្រួល ៖ លាភ.
No comments:
Post a Comment