នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ម៉ូតូ Honda Scoopy-i ស៊េរី ២០១៩ បានចូលមកដល់ទីផ្សារក្នុងស្រុក (មិនផ្លូវការ)។
អ្នកលក់ម៉ូតូមួយកន្លែងនៅម្ដុំគិរីរម្យបានឲ្យដឹងថា Honda Scoopy-i ស៊េរី ២០១៩ ដែលនាំចូលមកនេះជាប្រភេទកង់ធំ (គ្មានពោះវៀន)។ ចំណែកចំនួនដែលយកមកខ្ទង់ប្រមាណជា ១០ គ្រឿងប៉ុណ្ណោះ។ ចំពោះតម្លៃវិញលោកបានបង្ហើបថាខ្ទង់ប្រមាណជា ២៥០០ ដុល្លារអាមេរិក។
Scoopy-i ស៊េរីថ្មី មានជម្រើសចំនួន ៩ពណ៌ និងមានចែកចេញជា ៣ ប្រភេទ រួមមាន CLUB 12, Urban Team និង Prestige ។ ចំណុចពិសេសលើ Scoopy-i ជំនាន់មុន នៅតែមានលើស៊េរីថ្មីនេះ មានដូចជាកុងទ័រឌីជីថល, រន្ធសម្រាប់សាកថ្មទូរសព្ទ, ហ្វ្រាំង Combi Brake និងកុងតាក់ Idling Stop ជាដើម៕
រូបភាព៖ ផ្ដល់ឲ្យ
អត្ថបទ៖ រក្សា
No comments:
Post a Comment