មុននេះបន្តិច ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូ Click ស៊េរីថ្មី ដែលមានរចនាបថកាន់តែទាន់សម័យ និងមានមុខងារទំនើបៗច្រើន។
ចំណុចពិសេសៗរបស់ Honda Click ស៊េរីថ្មីមានដូចជា ៖
- មានប្រភេទម៉ាស៊ីនពីរ រួមមាន ១២៥ សេសេ និង ១៥០ សេសេ
- អំពូលភ្លើងមុខ/ក្រោយ ជាប្រភេទ LED
- ភ្លើងខាងក្រោយមានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ
- កុងទ័រប្រភេទ LCD
- សោឆ្លាតវៃដូចជា PCX
- ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ
- ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម
- ឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ
- ប្រភេទ Honda Click 150i មានតម្លៃ ៦០ ២០០ បាត (ប្រហែល ១ ៨៩៨ ដុល្លារ) និង Click 125i មានតម្លៃចន្លោះពី ៥១ ០០០ បាត (ប្រហែល ១ ៦០៧ ដុល្លារ) ដល់ ៥៤ ៧០០ បាត (ប្រហែល ១ ៧២៤ ដុល្លារ) ៕
No comments:
Post a Comment