នេះបើតាម សេចក្តីនៅក្នុងលិខិតផ្ញើទៅកាន់ លោក គីម ជុងអ៊ុន ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភា ២០១៨។
លិខិតដែលចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ បានសរសេរថា កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី ១២ មិថុនានោះ នឹងមិនអាចកើតឡើងទេ ព្រោះតែកូរ៉េខាងជើង សម្តែងនូវអាកប្បករិយាខឹងសម្បារ និង បង្ហាញនូវអរិភាពធ្ងន់ធរ នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួននាពេលថ្មីៗនេះ។ ពេលវេលានេះ គឺមិនសាកសម សម្រាប់ធ្វើកិច្ចប្រជុំឡើយ។
នៅក្នុងលិខិតដដែល ដោយតបទៅនឹងអំណូតរបស់កូរ៉េខាងជើង លោកដូណាល់ ត្រាំ ក៏បានអួតអំពីភាពសម្បើមអស្ចារ្យនៃអាវុធបរមាណូ របស់សហរដ្ឋអាមេរិកផងដែរ ។ ប៉ុន្តែ លោកបន់ព្រះ សុំកុំអោយអាមេរិកប្រើអាវុធនេះអោយសោះ ។
នៅចុងបញ្ចប់លោក ដូណាល់ ត្រាំបានទុកឱកាស ឱ្យលោក គីម ជុងអ៊ុន បើសិនជាលោក គីម ចង់វិលត្រឡប់មករកការចចារវិញ។ ប៉ុន្តែ លោកត្រាំ បានសរសេរ ថាកូរ៉េខាងជើង បានបាត់បង់ឱកាស ដើម្បីរក្សាសន្តិភាព ភាពចម្រើនរុងរឿង និង សម្បូរសប្បាយ អស់ទៅហើយ។ នេះគឺជាការសោកសង្រេងមួយ នៅក្នុងប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ ការប្រកាសលប់ចោលកិច្ចប្រជុំទ្វេរភាគីនេះ ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយពេលដែលកូរ៉េខាងជើងរំលាយរោងចក្រផលិតវត្ថុបរមាណូរបស់ខ្លួន៕
នេះជាលិខតដែលលោក ដូណាល់ ត្រាំ ផ្ញើទៅ លោក គីម ជុង អ៊ុន
អត្ថបទ៖ ឃុត សុខឿន
No comments:
Post a Comment