សារព័ត៌មាន BBC ជាភាសាថៃ បានចុះផ្សាយកាលពីថ្ងៃទី២៨ ឧសភាម្សិលមិញថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ទទួលបានទិដ្ឋការ ១០ ឆ្នាំ ពីរដ្ឋាភិបាលអង់គ្លេស។
សារព័ត៌មានខាងលើ បានឲ្យដឹងទៀតថា៖ "លោកស្រី អាចធ្វើដំណើរដោយសេរី ចេញនិងចូលប្រទេសអង់គ្លេសគ្រប់ពេល តែការស្នាក់នៅក្នុងប្រទេសម្ដងៗ មិនត្រូវឲ្យលើសពី ៦ ខែជាដាច់ខាត។"។
យ៉ាងណាមិញ មន្ត្រីអង់គ្លេស បានបដិសេធក្នុងការបំភ្លឺរឿងនេះ ដោយបានលើកឡើងពីសិទ្ធិឯកជនលើព័ត៌មានផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានបាត់ខ្លួនពីប្រទេសថៃ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧មកម៉្លេះ ដោយខកខានមិនបានចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការកំពូលថៃ។
លោកស្រី ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីក្នុងការទិញស្រូវមកស្ដុកទុក ដែលធ្វើឲ្យខាតបង់ថវិការដ្ឋយ៉ាងហោចណាស់ ៨ពាន់លានដុល្លារ។ កន្លងមក ធ្លាប់មានព័ត៌មានថាលោកស្រី កំពុងសម្ងំលាក់ខ្លួននៅប្រទេសអង់គ្លេស៕
អត្ថបទទាក់ទង៖
No comments:
Post a Comment