មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ចេញនូវព័ត៌មានលម្អិតអំពីស្ពានដែកបាឡេឆ្លងកាត់ទន្លេសាបពីខណ្ឌឫស្សីកែវ ទៅខណ្ឌជ្រោយចង្វារ ដូចខាងក្រោមនេះ។
- ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ
- សាងសង់ដោយក្រុមហ៊ុន OCIC
- ស្ពានមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម ទទឹងស្ពាន ១២ម
- ស្ពានបាឡេឆ្លងកាត់ទន្លេសាប ស្ថិតនៅស្របចម្ងាយពីគម្រោងស្ពានបេតុង ២២ម
- សសរស្ពានចំនួន១៣ ប្រឡោះសសរចំនួន១២
- ប្រឡោះចំនួន២ នៅកណ្តាលទន្លេពីសសរមួយទៅសសរមួយសម្រាប់នាវាចរណ៍ប្រវែង ៤១ម និងប្រឡោះចំនួន ១០ទៀត ប្រវែង ២៨ម ទៅ៣២ម
- កម្ពស់ស្ពានសុវត្ថិភាព ២០,៥ម ធៀបនឹងទឹកទន្លេស្រកទាបបំផុត និងកម្ពស់ស្ពានសុវត្ថិភាព ១០,៥ម ធៀបនឹងទឹកទន្លេឡើងខ្ពស់បំផុត។ កម្ពស់គឺប្រហាក់ប្រហែលស្ពានជ្រោយចង្វារ។
- ជាស្ពានចរាចរណ៍ទ្វេរទិស សម្រាប់រថយន្ត ១គន្លងទៅ ១គន្លងមក និងម៉ូតូ ១គន្លងទៅ ១គន្លងមក
- ជម្រាលស្ពាន ៤,៥% ឯលើកណ្តាលទន្លេជម្រាល ០%
- ល្បឿនកំណត់ ២៥គមក្នុង១ម៉ោង
- កម្ពស់យានយន្តអនុញ្ញាត មិនលើស ២,៨ម និងហាមរថយន្តក្រុងឆ្លងកាត់
- ទម្ងន់យានយន្តអនុញ្ញាត មិនលើស ៥តោន
- មិនអនុញ្ញាតឱ្យអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពានឡើយ
- ដំឡើងបង្គោលភ្លើងលើស្ពានចំនួន ៣៤បង្គោល និងផ្លូវសងខាងចំនួន ១៦បង្គោល សរុបបង្គោលភ្លើងចំនួន ៥០បង្គោល។ កម្ពស់បង្គោលភ្លើង ១០ម ជាប្រភេទ LED។
- ដំឡើងភ្លើងហ្វានៅខាងក្រោមស្ពាន និងបារ៉ាស់ការពារសុវត្ថិភាព សម្រាប់នាវាចរណ៍ឆ្លងកាត់
- កម្ពស់បង្កាន់ដៃស្ពាន ១,៧ម ពាសដោយសំណាញ់ដែក
- ប្រវែងពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន មានប្រវែងសរុប ៩៧៥ម
- មានរង្វង់មូលនាងទេពមច្ឆា នៅតំបន់ជ្រោយចង្វារ
- ដំឡើងភ្លើងស្តុបសរុបចំនួន ២កន្លែង គឺនៅប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ ៦។
- បំពាក់ស្លាកសញ្ញាចរាចរណ៍ គូសគំនូសចរាចរណ៍ និងដំឡើងបារ៉ាស់ដែកកម្ពស់ ២,៨ម សងខាងស្ពាន៕
អត្ថបទ៖ សំភី
No comments:
Post a Comment