ជារៀងរាល់ឆ្នាំអង្គការមូលនិធិជំនួយសប្បុរសធម៌ (The Charities Aid Foundation ហៅកាត់ថា CAF) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសតែងចេញផ្សាយរបាយការណ៍ប្រទេសចិត្តល្អបំផុតលើពិភពលោក ឬ The World Giving Index។ សម្រាប់ចំណាត់ថ្នាក់ចុងក្រោយបំផុតរបស់ CAF បានស្ទង់មតិមនុស្សជាង ១៤៥ ០០០ នាក់ មកពីប្រទេសចំនួន ១៣៩។
របាយការណ៍នេះកាលពីឆ្នាំ២០១៧ បានបង្ហាញថាប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ជាប់ចំណាត់ថ្នាក់ជាប្រទេសចិត្តល្អបំផុតរបស់ពិភពលោក ដែល មីយ៉ាន់ម៉ា ជាប់លេខ១ ឥណ្ឌូណេស៊ី លេខ២ ។ នេះបើតាមវេបសាយ Worldatlas។
ប្រទេសចិត្តល្អបំផុតលើពិភពលោក ឬ The World Giving Index ត្រូវបានកំណត់តាមរយៈកត្តា៣យ៉ាង៖ ទី១ ភាគរយនៃប្រជាជនចូលចិត្តជួយការងារស្ម័គ្រចិត្ត ទី២ ការជួយយកអាសាអ្នកដែលមិនស្គាល់គ្នា និង ទី៣ ការបរិច្ចាគថវិកា។
បើតាមតួលេខនេះបង្ហាញថា ៦៥%នៃជាប្រជាជនមីយ៉ាន់ម៉ា ជាមនុស្សចិត្តល្អ ឥណ្ឌូណេស៊ី ៦០% និង ថៃ ៤៦% នៃប្រជាជនក្នុងប្រទេស ជាមនុស្សចិត្តល្អ។
(https://www.cafonline.org/docs/default-source/about-us-publications/cafworldgivingindex2017_2167a_web_210917.pdf?sfvrsn=ed1dac40_10)
ដោយឡែកតាមរយៈរបាយការណ៍ដដែល កម្ពុជាមានពិន្ទុអាក្រក់បំផុតដោយឈរនៅចំណាត់ថ្នាក់លេខ ១៣៤ ក្នុងចំណោម ១៣៩ ប្រទេស ពោលគឺមានចំណាត់ថ្នាក់ទាបជាងប្រទេសជិតខាងថៃ មានលេខ១៦ និង វៀតណាម លេខ ១១៦ ប៉ុន្តែគ្រាន់បើជាងចិន មានលេខ ១៣៨។ ពោលគឺ ១៨% ស្មើនឹងប្រជាជនជាង ២លាន ៨សែននាក់ នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់របស់កម្ពុជា គឺជាមនុស្សចិត្តល្អ។ នេះបើតាមរបាយការណ៍ខាងលើ៕
No comments:
Post a Comment