PropellerAds
នាយកដ្ឋាន​ឧទ្យានជាតិ និង​អភិរក្ស​សត្វ​ព្រៃ និង​រុក្ខជាតិ​របស់​ថៃ (DNP) បាន​ឲ្យ​ដឹង​ថា ​ពស់​ចំនួន ៤៦១២​ក្បាល ត្រូវ​បាន​គេ​រក​ឃើញ និង​ចាប់​បាន នៅ​តាម​ផ្ទះ​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​បាងកក កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។
ហេតុអ្វី​បាន​ជា​ពស់​ចូលចិត្ត​រស់នៅ​តាម​​ផ្ទះ​ប្រជាជន? សំនួរ​នេះ​ត្រូវ​លោក Supakorn Pathumrattanakarn អ្នក​ជំនាញ​នៅ DNP បកស្រាយ​ថា នេះ​ក៏​ដោយសារ​តែ​ពស់​នៅ​ទីនោះ​អាច​ចាប់​សត្វ​កណ្ដុរ​ធ្វើ​ជា​ចំណី​បាន។ លោក​ប្រាប់​បន្ត​ថា ការ​គ្រប់គ្រង​សំរាម​ក្នុង​ទីក្រុង​បាងកក​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ ​ដូច្នេះ​ទើប​បណ្ដាល​ឲ្យ​មាន​សត្វ​កណ្ដុរ​ច្រើន ហើយ​វា​ក៏​ក្លាយ​ជា​ហេតុផល​ដែល​ទាក់ទាញ​សត្វ​ពស់​ផង​ដែរ។ "ទីណា​មាន​កណ្ដុរ ទីនោះ​មាន​សត្វ​ពស់" នេះ​ជា​ការ​ថ្លែង​របស់​លោក Supakorn។
នាយកដ្ឋាន​ឧទ្យានជាតិ និង​អភិរក្ស​សត្វ​ព្រៃ និង​រុក្ខជាតិ​របស់​ថៃ ត្រៀម​លែង​ពស់​ថ្លាន់​ចូល​ទៅ​ក្នុង​ព្រៃ/ រូបភាព៖ AP
សូម​បញ្ជាក់​ថា សត្វ​ពស់​ដែល​ត្រូវ​គេ​ចាប់​បាន​នៅ​ឆ្នាំ​២០១៧​ក្នុង​ទីក្រុង​បាងកក មាន ៤៥១៩​ក្បាល​សុទ្ធ​តែ​ជា​ប្រភេទ​ពស់​ថ្លាន់ ហើយ​តំបន់​ដែល​ចាប់​ពស់​បាន​ច្រើន​ជាង​គេ មាន​ដូចជា តំបន់ Yannawa (៧៨៦​ក្បាល), Hua Mark (៦២៧​ក្បាល) និង Bang Khunnon (៦០៨​ក្បាល)៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

មូលហេតុ​ដែល​សម្បូរ​ពស់​នៅ​តាម​ផ្ទះ​ពលរដ្ឋ​នៅ​បាងកក ត្រូវ​គេ​បកស្រាយ​ហើយ!

No comments:

Post a Comment