(កោះកុង)៖ សមត្ថកិច្ចស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងថា នៅម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨នេះនៅចំណុចអូរទាពង ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង មានកើតហេតុការណ៍រន្ទះបាញ់ ស្លាប់មនុស្សចំនួន៥នាក់ ក្នុងនោះមានស្ត្រីចំនួន២នាក់ផងដែរ។
លោកឧត្តមសេនីយ៍ សំ ឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា ករណីរន្ទះបាញ់នេះ ក្រៅពីមនុស្ស៥នាក់ស្លាប់ នៅមានមនុស្សម្នាក់ផ្សេងទៀតរងរបួស កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពខាងលើបានឲ្យដឹងបន្ថែមថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នេះ មានឈ្មោះ៖
ទី១៖ ឈ្មោះ សាចឿន
ទី២៖ ឈ្មោះ សៀម សឿន
ទី៣៖ ឈ្មោះ ទិល សារុណ
ទី៤៖ ឈ្មោះ ភិន ភឿន
ទី៥៖ មិនទាន់ស្គាល់ឈ្មោះ
ទី១៖ ឈ្មោះ សាចឿន
ទី២៖ ឈ្មោះ សៀម សឿន
ទី៣៖ ឈ្មោះ ទិល សារុណ
ទី៤៖ ឈ្មោះ ភិន ភឿន
ទី៥៖ មិនទាន់ស្គាល់ឈ្មោះ
ក្រៅពីមនុស្សរងគ្រោះ ក៏នៅមានសត្វឆ្កែ៣ក្បាលនិងសម្ភារៈនៅក្នុងផ្ឋះពលរដ្ឋមួយចំនួនទៀត បានរងការខូចខាតផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុប្រជាពលរដ្ឋ រងគ្រោះទាំងនោះកំពុងជួយសង់ផ្ទះអ្នកនៅក្នុងភូមិ ក៏មានភ្លៀងធ្លាក់និងរន្ទះបាញ់តែម្តងទៅ៕
No comments:
Post a Comment