ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងនឹងរៀបចំដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ពោធិ៍សាត់-បាត់ដំបង និងពីស្ថានីយ បាត់ដំបង-ពោធិ៍សាត់។
ការរៀបចំឲ្យដំណើរការខ្សែរថភ្លើងនេះ នឹងត្រូវធ្វើឡើងបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់នូវគម្រោងខ្សែរថភ្លើងដឹកអ្នកដំណើរ សិរីសោភ័ណ-បាត់ដំបង កាលពីថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណែក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការនូវខ្សែរថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែត មកកាន់សិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ខ្សែរថភ្លើងដែលចាប់ផ្ដើមពីប៉ោយប៉ែតនេះ ក៏នឹងត្រូវតភ្ជាប់មកកាន់រាជធានីភ្នំពេញផងដែរ៕
អត្ថបទ៖ លាភ.
No comments:
Post a Comment