យោងតាមរបាយការណ៍ Global Firepower Military Strength Index ឆ្នាំ២០១៨បានបង្ហាញថា ប្រទេស ចិន ឥណ្ឌា កូរ៉េខាងត្បូង និង ជប៉ុន ស្ថិតក្នុងចំណោមប្រទេសមហាអំណាចយោធាទាំង១០ (Top10) លើពិភពលោក។ បញ្ជីនេះបានវាយតម្លៃលើ ១៣៦ប្រទេស។
ការវាយតម្លៃរបស់របាយការណ៍ខាងលើ ត្រូវបានពឹងផ្អែកលើកត្តាផ្សេងៗ ដូចជា ធនធានយោធា ភាពចម្រុះនៃសព្វាវុធ ធនធានធម្មជាតិ ស្ថានភាពឧស្សាហកម្មនិងភូមិសាស្ត្រ និងធនធានមនុស្ស។
ប្រទេសចិន បានឈរនៅលេខ ៣ ឥណ្ឌាឈរលេខ ៤ កូរ៉េខាងត្បូងលេខ ៧ និងជប៉ុនឈរលេខ ៨ ក្នុងចំណោមប្រទេសមហាអំណាចយោធាទាំង១០លើលោក។ ចំណែក អាមេរិក និងរុស្ស៊ី បាននាំមុខគេ នៅឈរនៅលេខរៀងទី១ និងទី២ ជាបន្តបន្ទាប់។
ប្រទេសអាស៊ីផ្សេងៗទៀតដែលស្ថិតក្នុងបញ្ជី Top20 មាន អ៊ីរ៉ង់ (១៣) ឥណ្ឌូណេស៊ី (១៥) ប៉ាគីស្ថាន (១៧) កូរ៉េខាងជើង (១៨) និង វៀតណាម (២០)។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ឈរនៅលេខ១០២ ៕ ចុចទីនេះ ដើម្បីមើលរបាយការណ៍ Global Firepower Military Strength Index
No comments:
Post a Comment