ការប្រកួតសម្រស់ Queen Of The Spa ២០១៨ ដើម្បីដណ្តើមមកុដតម្លៃរាប់ម៉ឺនដុល្លានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដែលធ្វើឡើងពីថ្ងៃទី១០ ដល់ទី១៣ ខែមេសា បានបិទបញ្ចប់ហើយ បន្ទាប់ពីរកឃើញអ្នកគ្រងមកុដនេះ។
បេក្ខនារី២០៥នាក់ មកពី៥ប្រទេស ដែលរួមមាន ចិន តៃវ៉ាន់ វៀតណាម កម្ពុជា និងកូរ៉េខាងត្បូង បានឆ្លងកាត់ការជ្រើសរើស និងដាក់ពិន្ទុពីចៅក្រម៨រូប មកពី៥ប្រទេសដូចគ្នា។ លក្ខខណ្ឌនៃការជ្រើសរើស គឺផ្តោតទៅលើ៖
១ រូបសម្រស់ (Beauty)
២ ចំណេះដឹងទូទៅ (General Knowledge)
៣ សមត្ថភាពកិច្ចការសង្គម (Community)
នៅទីបំផុតទៅ ចៅក្រមបានផ្តល់ជ័យជំនះទៅឱ្យបេក្ខនារី៣រូបគឺ៖
១- Pham Huyen Trang (វៀតណាម , រាជិនីសម្រស់)
២- Thy Sovantha (កម្ពុជា,The First Runner UP)
៣- Linh Tran (វៀតណាម, The Second Runner Up)
កញ្ញា ធី សុវណ្ណថា ធ្លាប់បានឱ្យដឹងថា អ្នកឈ្នះជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៦ម៉ឺនដុល្លារ រួមជាមួយមកុដពេជ្រដែលមានតម្លៃជាង ៣ម៉ឺនដុល្លារ។ ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ លេខ៣ ទទួលបាន ១៥០០០ដុល្លារ និងលេខ៤ ទទួលបាន ៥ពាន់ដុល្លារ៕
អត្ថបទ៖ ឃុត សុខឿន
No comments:
Post a Comment